Connect with us

ព័ត៌មានជាតិ

ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ទទួលពាក្យ និងដោះស្រាយបណ្ដឹងចំនួន ១៦៤ ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១  

បានផុស

នៅ

ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១កន្លងទៅនេះ នាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលពាក្យ និងដោះស្រាយពាក្យបណ្ដឹងចំនួន ១៦៤បណ្ដឹង។ នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច” នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ដដែលនេះ បានឲ្យដឹងបន្តថា ចំពោះបណ្ដឹងទាំង ១៦៤នោះ បានបញ្ជូនទៅកាន់ស្ថាប័នផ្សេងៗដោះស្រាយចំនួន ៧៤បណ្ដឹង, តម្កល់ទុកមិនចាត់ការចំនួន ៧បណ្ដឹង,​ ម្ចាស់បណ្ដឹងស្នើសុំដកពាក្យវិញចំនួន ៥បណ្ដឹង, ចាត់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវ និងដោះស្រាយចំនួន ១០៣, បិទបញ្ចប់សំណុំរឿងចំនួន ២៣បណ្ដឹង, បង្វែរទៅស្ថាប័នផ្សេងដោះស្រាយចំនួន ៩បណ្ដឹង, ធ្វើលិខិតជំរុញការដោះស្រាយចំនួន ២១បណ្ដឹង, និងម្ចាស់បណ្ដឹងស្នើសុំជំរុញការដោះស្រាយចំនួន ១៧បណ្ដឹង។ ក្នុងនោះដែរ ក៏មានការសម្របសម្រួលជោគជ័យចំនួន ១៦បណ្ដឹង ផងដែរ។

ចំពោះតួនាទីភារកិច្ចរបស់នាយកដ្ឋានទទួលពាក្យបណ្ដឹង និងអង្កេតស្រាវជ្រាវ នៃក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមមាន៖ ១.ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងពីមជ្ឈដ្ឋាននានា រួមទាំងពិនិត្យបាតុភាពអសកម្មផ្សេងៗទៀត តាមរយៈប្រព័ន្ធព័ត៌មាន ដើម្បីចុះអង្កេតស្រាវជ្រាវ ឬបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច។ ២. អង្កេតស្រាវជ្រាវបណ្ដឹងតវ៉ា និងបណ្ដឹងបរិហារ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ ៣.អង្កេតស្រាវជ្រាវឡើងវិញ នូវលទ្ធផលដោះស្រាយបណ្ដឹងរបស់ថ្នាក់ក្រោម ដែលមានការតវ៉ាថា មិនត្រឹមត្រូវ។

៤. រៀបចំសំណុំរឿងពាក់ព័ន្ធនឹងការងារអង្កេតស្រាវជ្រាវ ចំពោះរូបវ័ន្ដបុគ្គល ឬនីតិបុគ្គលដែលអនុវត្តខុសតួនាទី ឬរំលោភអំណាច ធ្វើឲ្យប៉ះពាល់ដល់នយោបាយ សេដ្ឋកិច្ច ឬថវិកាជាតិដាក់ជូនអគ្គនាយក។ ៥. តាមដានការដោះស្រាយបណ្ដឹង និងទាមទារលទ្ធផលនៃការដោះស្រាយបណ្ដឹង ដែលបានបញ្ជូនឲ្យសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ។ ៦. តាមដានការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងលទ្ធផលនៃការដោះស្រាយបណ្ដឹង។ ៧. បំពេញភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

តាមចំពោះយន្ដការ នៃការទទួលពាក្យបណ្ដឹងវិញ ធ្វើឡើងតាមរយៈ៖ ប្រជាពលរដ្ឋនៅថ្នាក់ក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផ្ទាល់, Wibsite/Online, បណ្ដាញសារព័ត៌មាន/បណ្ដាញសង្គម, ស្ថាប័នរាជរដ្ឋាភិបាល, ស្ថាប័នសភាជាតិ, និងស្ថាប័នព្រះមហាក្សត្រ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៤៦ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម