ព័ត៌មានជាតិ
អធិការនគរបាលស្រុកចន្ទ្រាដឹកនាំកម្លាំងចាក់ថ្មមិចបំពេញជង្ហុកផ្លូវ សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

(ខេត្តស្វាយរៀង)៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងមុខអធិការដ្ឋានគរបាលស្រុកចន្ទ្រា ព្រោះតែផ្លូវនេះបានរងនូវការខូចខាតជាអន្លើៗ និងមានជង្ហុកធំៗងាយបង្កគ្រោះថ្នាក់ដល់ពលរដ្ឋក៏ដូចជាអ្នកដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកវរៈសេនីយ៍ទោ ជិន សុភឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំង ធ្វើការកាយផ្លូវចាក់ថ្មមិចលុបជង្ហុកធំៗដែលបានបែកខូចបង្កដោយរថយន្តធំ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរប្រកបមុខរបររកស៊ី និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោកវរសេនីយ៍ទោ ជិន សុភឿន បានលើកឡើងថា ការចាក់ថ្មមិចលុបជង្ហុកដែលបែកខូចនាពេលនេះក៏បានជួយសម្រួលក្នុងការធ្វើដំណើរទៅមកក្នុងឱកាសរដូវបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋនៅរដូវភ្ជុំបិណ្ឌ និងការដឹកកសិផលមកកាន់ទីផ្សារ។
លោកអធិការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងត្រូវគោរពច្បាប់ចរាចរណ៍ កុំបើកបរលឿនហួសកំណត់ក្នុងទីប្រជុំជន នាំឱ្យបង្កគ្រោះចរាចរណ៍៕ ដោយ:ភក្ដី





-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ