ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ដាស់តឿនដល់រដ្ឋបាលស្រុក និងឃុំក្នុងស្រុកមណ្ឌលសីមា ពន្លឿនការធ្វើរបាយការណ៍ ៥ឆ្នាំរំកិល
លោកស្រីអភិបាលខេត្តកោះកុង បានដាស់តឿនដល់អភិបាលស្រុកថ្មី និងរដ្ឋបាលឃុំក្នុងស្រុកមណ្ឌលសីមា ចាំបាច់ពន្លឿនការងាររៀបចំធ្វើរបាយការណ៍ ៥ឆ្នាំរំកិល ដើម្បីបញ្ចូនមករដ្ឋបាលខេត្តពិនិត្យសម្រេច មុនបន្តបញ្ចូនទៅក្រសួងមហាផ្ទៃ។

របាយការណ៍អភិវឌ្ឍន៍វិនិយោគ ៥ឆ្នាំរំកិល រដ្ឋបាលក្រុងស្រុកឃុំ-សង្កាត់ ចាំបាច់ត្រូវតែអនុវត្តឲ្យបានទាន់ពេលវេលាកំណត់ របស់ក្រសួងមហាផ្ទៃបានដាក់ចេញ ដែលជាទូទៅធ្វើបានមុនខែមីនា មកដល់ជារៀងរាល់ឆ្នាំ។
ដើម្បីចៀសវាងនៃភាពយឺតយ៉ាវ លើដំណើរការពិនិត្យសម្រេចរបស់រដ្ឋបាលខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានក្រើនរម្លឹកជាថ្មីម្តងដល់រដ្ឋបាលស្រុកមណ្ឌលសីមា និងរដ្ឋបាលឃុំ ត្រូវពន្លឿនកិច្ចការធ្វើរបាយការណ៍ ៣ឆ្នាំ ឬ ៥ឆ្នាំរំកិលឲ្យបានឆាប់រហ័សទាន់ពេលវេលា មុននឹងបញ្ជូនមករដ្ឋបាលខេត្តពិនិត្យសម្រេច បន្ទាប់មកបន្តបញ្ចូនទៅក្រសួងមហាផ្ទៃ។

លោកស្រីអភិបាលខេត្ត អះអាងថា ករណីបញ្ចូនរបាយការណ៍ ៣ឆ្នាំ ឬ ៥ឆ្នាំរំកិលទៅក្រសួងមហាផ្ទៃយឺតយ៉ាវ បណ្តាឃុំសង្កាត់ ឬរដ្ឋបាលក្រុងស្រុកមួយចំនួន ពុំបានទទួលថវិកាមកប្រើប្រាស់បម្រើដល់ការអភិវឌ្ឍន៍មូលដ្ឋាននោះទេ អាចថារំលងទៅ ១ឆ្នាំបន្តបន្ទាប់ទៀត។ ទន្ទឹមនោះដែរ លោកស្រី មិថុនា ភូថង ក៏បង្ហាញក្តីជឿជាក់ថា លោក សុខ ភិរម្យ ជាអភិបាលថ្មីស្រុកមណ្ឌលសីមា នឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយចំណេះដឹងសមត្ថភាព បទពិសោធន៍ការងារ ក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមបទដ្ឋាននានាអនុលោម ដែលរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្តមកឲ្យ។

បញ្ហានេះដែរ ត្រូវបានលោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមាថ្មី ទទួលយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព តបនឹងការពន្យល់ណែនាំរបស់រដ្ឋបាលខេត្តកោះកុង ដោយសន្យាថា ពុះពារគ្រប់បញ្ហាដើម្បីដោះស្រាយបានទាន់ពេលវេលា ឈរលើស្មារតីទំនួលខុសត្រូវលើការងារភារកិច្ច។

សម្រាប់កិច្ចការងារ និងវិស័យអាទិភាពរបស់លោក សុខ ភិរម្យ បានអះអាងថា លោកនឹងផ្តោតលើការពង្រឹងអភិវឌ្ឍន៍ និងផ្តល់សេវារដ្ឋបាលសាធារណៈបានទាន់ពេលវេលា និងតម្លាភាព ដោយលុបបំបាត់អំពើពុករលួយ នៅតាមច្រកចេញចូលតែមួយស្រុក។ ចំពោះបរិស្ថានអនាម័យសោភ័ណ្ឌភាពដោយទាមទារឲ្យភាពស្អាតល្អនៅក្នុងសហគមន៍ ទោះបីជាមានក្រុមហ៊ុនវិនិយោគចូលរួមសហការប្រមូល និងដឹកជញ្ចូនសំរាម ក៏ដោយ។

រីឯយុទ្ធនាការចាក់វ៉ាក់សាំងវិញ បង្កើនការកៀរគរប្រជាពលរដ្ឋបន្តមកចាក់វ៉ាក់សាំង នៅតំបន់ឆ្ងាយដាច់ស្រយោល និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាន៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


