ព័ត៌មានជាតិ
សមេ្តច ស ខេង៖ កីឡាប្រណាំងទូកឆ្លុះបញ្ចាំពីសាមគ្គីភាពនិងលើកកម្ពស់ប្រពៃណីវប្បធម៌ជាតិ
សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កីឡាប្រណាំងទូក គឺជាកីឡាប្រពៃណីរបស់ខ្មែរ ជាកីឡាមហាជន ឆ្លុងបញ្ចាំងអំពីការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកលើកកម្ពស់វប្បធម៌ជាតិ ផងដែរ។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វេទិកាអុំទូក មាត់ទន្លេ ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែតុលា ឆំា្ន២០២២។

សមេ្តច ក្រឡាហោម ស ខេង បានថ្លែងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ ទាំងអស់ មានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណភាព។ សម្តេចមានប្រសាសន៍ថា ពិធីប្រណាំងទូកខេត្តបាត់ដំបងនៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កើតបានរិយាកាសកាន់តែអធិកអធមជូនប្រជាពលរដ្ឋបានចូលរួមកំសាន្ត មានភាពធូរស្រាល។ មិនតែប៉ុណ្ណោះ វិមានឯករាជ្យ រួមនឹងការរៀបចំសំណង់ បូករួមទាំងសោភ័ណភាពនានានៃខេត្តបាត់ដំបង នឹងកាន់តែទទួលបានការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។

វេទិកាអុំទូកថ្មីមានបណ្តោយ ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ហើយចំណាយរយៈពេលសិក្សាប្លង់ចំនួន ៥ខែ និងរយៈពេលនៃការសាងសង់ចំនួន ៤ខែ បានក្រុងពាលីសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយបានប្រើប្រាស់នូវសសរគ្រឹះចំនួន ៩៨ដើម ប្រើប្រាស់នូវវិស្វករជំនាញចំនួន ៥នាក់ និងកម្លាំងកម្មករជាមធ្យមចំនួន ៨០នាក់ ដល់ខ្ពស់បំផុត ១៣៤នាក់។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង នឹងប្រារព្ធពិធីប្រណាំងទូក នៅថ្ងៃទី ០៩-១០ ខែតុលាខាងមុខនេះ។ ដោយ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


