ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានីលើកសរសើរអាជ្ញាធរសមត្ថកិច្ចលើការបង្ក្រាបល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់
ក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងកោតសរសើរចំពោះអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្មបានទាន់ពេលវេលា និងម៉ឺងម៉ាត់។

ការកោតសរសើរនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ខណ្ឌ សង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្មនៅក្នុងរាជធានីភ្នំពេញ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អបអរសាទរ គាំទ្រ និងមានប្រជាជន មួយចំនួនបានបាត់របស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានរកឃើញមកវិញនៅក្នុងយុទ្ធនាការ បង្ក្រាបរបស់អាជ្ញាធរយើងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីជាសំណូមពរ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សុំឱ្យអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចបន្តការបង្ក្រាបនេះជាបន្តបន្ទាប់ឱ្យដូច ភ្លៀងរលឹម។

ជាមួយគ្នានោះចំពោះ ការងារសាធារណការ និងកែលម្អសោភ័ណភាពនៅក្នុងរាជធានីភ្នំពេញ លោកប្រធានក្រុមប្រឹក្សា ក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានខិតខំជំរុញការងារថែទាំផ្លូវថ្នល់ និងជួសជុលផ្លូវក្រលុក សំបុកមាន់ នៅដើមផ្លូវជាតិ ចេញពីរាជធានីភ្នំពេញចំនួន៦ខ្សែ និងផ្លូវក្នុងរាជធានីភ្នំពេញចំនួន៣៤ផ្លូវបានល្អប្រសើរ។
សម្រាប់ការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ក្នុងត្រីមាសទី៣នេះ ជាមធ្យមការប្រមូលសំរាម មានបរិមាណ ៣៧១៨,៧៩តោនក្នុងមួយថ្ងៃប៉ុន្តែការប្រមូលសំរាមឃើញថា អនុវត្តបានល្អប្រសើរមិនមានការកកស្ទះកាកសំណល់ និងសំរាម ដែលធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានសោភណ្ឌភាពនិងបរិស្ថានល្អ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


