ព័ត៌មានជាតិ
សម្ដេចតេជោ មិនដែលហាមឃាត់យន្ដហោះបរទេស ដឹកអតីតមេបក្សប្រឆាំងមកកម្ពុជាទេ តែពេលមកដល់ ខ្នោះ និងគុក ស្វាគមន៍
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្ដេច មិនដែលចេញបទបញ្ជាមិនឲ្យយន្ដហោះបរទេសដឹកទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំងមកកម្ពុជានោះឡើយ គឺមានតែបញ្ជាក់ថា ពេលដល់ទណ្ឌិតរូបនេះមកដល់ស្រុកខ្មែរ គឺនឹងត្រូវស្វាគមន៍ដោយខ្នោះ និងគុក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះថា សម្ដេច មិនដែលហាមឃាត់យន្ដហោះបរទេសដឹកទណ្ឌិត សម រង្ស៊ី មកកម្ពុជានោះឡើយ គ្រាន់តែពេលមកដល់នឹងត្រូវស្វាគមន៍ដោយខ្នោះ និងគុក តែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រួចហើយថា ខ្ញុំទៅហាមឃាត់ អីណា ជាមួយនឹងយន្ដហោះបរទេស មិនឲ្យដឹក ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានហាមឃាត់ទេ អ្នកណាចង់ដឹកអីដឹកទៅ ដឹកមក សូមអញ្ជើញដឹកមក បញ្ជាក់ឡើងវិញគេថា ឲ្យលោក ហ៊ុន សែន ដកបម្រាម ខ្ញុំមានដែលបញ្ជាឯណា»។
បើតាមសម្ដេចតេជោ ហ៊ុន សែន អ្វីដែលសម្ដេចបញ្ជាក់នោះ គឺពេលទណ្ឌិត សម រង្ស៊ី មកដល់ប្រទេសកម្ពុជា នឹងត្រូវស្វាគមន៍ដោយខ្នោះ និងគុកប៉ុណ្ណោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់ គឺតែប៉ុណ្ណេះទេ មកដល់ស្វាគមន៍ដោយខ្នោះតែប៉ុណ្ណឹងទេ ព្រោះទោសអ្នកឯងប៉ុន្មានទៅ អត់រួចខ្លួនទេអាពៅ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីទៀតថា សម្ដេច នឹងមិនស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំងរត់ចោលស្រុកទៀតឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


