ព័ត៌មានជាតិ
ពិធីប្រណាំងទូកង ខេត្តព្រៃវែងបញ្ចប់ដោយជោគជ័យក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា ពិធីប្រណាំងទូក ង នេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ មានទូកចូលរួមសរុបចំនួន ៤១ទូក (ទូកខ្នាតអន្តរជាតិចំនួន ៣០ទូក និងទូកខ្នាតវែង ចំនួន ១១ទូក) ក្នុងនោះ ទូកក្នុងខេត្តចំនួន ៣៩ទូក, ទូកមកពីខេត្តកណ្តាលចំនួន ០១ទូក និងមកពីរាជធានីភ្នំពេញចំនួន ០១ទូក ដោយមានចំណុះទូកសរុបចំនួន ១,៧៩៣នាក់ (ចំណុះពិត ១.៤៤៨នាក់ និងចំណុះត្រៀម ៣៤៥នាក់)។

លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី១ មានប្រជាពលរដ្ឋបានមកចូលរួមទស្សនា និងលេងកំសាន្តនៃពិធីប្រណាំងទូកងខេត្តព្រៃវែង និងស្តង់ពិព័រណ៍ផលិតផលក្នុងស្រុក ប្រមាណ ២៥.០០០នាក់ និងនៅព្រឹកថ្ងៃទី២ មានប្រជាពលរដ្ឋចូលរួមប្រហាក់ប្រហែលថ្ងៃនៅទី១ដែរ។ លោក ជា សុមេធី សង្កត់ធ្ងន់ថា កំណើនអ្នកមកលេងកំសាន្តដ៏ច្រើនមិនធ្លាប់មានក្នុងពិធីប្រណាំងទូក ង ថ្នាក់ខេត្តកន្លងៗមក ដែលនេះបង្ហាញអំពីការគាំទ្រ និងការជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់។

នៅថ្ងៃបញ្ចប់នៃពិធីប្រណាំងទូកងនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ផ្ដល់រង្វាន់ដល់ទូកទទួលបានជ័យលាភី ដែលបានប្រណាំងរយៈពេលពីថ្ងៃមកនេះ។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែងក្នុងការរៀបចំពិធីប្រណាំងទូកងដែលប្រព្រឹត្តទៅដោយរលូនរយៈពេល២ ថ្ងៃ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមទៀតថា នេះគឺការកើតចេញពីប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសក្នុងការប្រារព្ធពិធីផ្សេងៗ និងធ្វើដំណើរទៅទីរមណីយដ្ឋាននានា។
បន្ថែមលើនេះ សម្តេមក្រឡាហោម បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបាននិងកំពុងតែដាក់ចេញនូវវិធានការបង្ក្រាបល្បែងស៊ីសង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាននូវទីតាំង ល្បែងភ្នាល់គ្រប់ប្រភេទ ដែលជាដើមចមនាំឲ្យវិនាសហិនហោចទ្រព្យសម្បត្តិ អំពើចោរកម្ម អសន្តិសុខ រួមទាំងអំពើហិង្សាក្នុងគ្រួសារ ។ ជាមួយគ្នានេះអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអនុវត្តច្បាប់ ត្រូវតែអនុវត្តឲ្យបានតាមបទបញ្ជារបស់ សម្ដេចតេជោ ធ្វើយ៉ាងណា បង្ក្រាបឲ្យមានប្រសិទ្ធភាពនូវទីតាំងល្បែងភ្នាល់គ្រប់ប្រភេទ នៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ អត្ថបទ៖ សៅគ្រី




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


