ព័ត៌មានជាតិ
កសិករ ១១៥ គ្រួសារ ទទួលបានហិរញ្ញប្បទានឥតសំណងសម្រាប់បង្កើតមុខរបរចិញ្ចឹមជ្រូក
គម្រោងពិពិធកម្មកសិកម្មកម្ពុជា សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តស្ទឹងត្រែង បានជួយគាំទ្រផ្នែកថវិកាទៅសមាជិកសហគមន៍ព្រះរំកិលចំនួន ១១៥ គ្រួសារ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង សម្រាប់បង្កើតមុខរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ។

លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងនេះបញ្ជាក់ថា រាជរដ្ឋាភិបាល ជួយផ្គត់ផ្គង់ថវិកាចំនួន ៤០% ពីលើដើមទុនរបស់ប្រជាកសិករយើង ដើម្បីជំរុញផ្នែកផលិតកម្មចិញ្ចឹមជ្រូក ឲ្យដំណើរការទៅមានភាពរលូន និងទទួលបានប្រាក់ចំណូល។

លោកថា កិច្ចការងារនេះ ធ្វើឡើងមានភាពយឺតពេលបន្តិចមែន តែច្បាស់លាស់ពិតប្រាកដ លើការអនុវត្តការងារកសិធុរកិច្ចរបស់ប្រជាកសិករ ហើយទទួលទុនដែលជាជំនួយឥតសំណងយកទៅអភិវឌ្ឍន៍មុខរបរឲ្យទទួលបានជោគជ័យ។
លោក ណយ ភារម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បញ្ជាក់ថា កត្តានេះហើយបានជា រាជរដ្ឋាភិបាលកម្ពុជា ធ្វើបដិភាគថវិកាចំនួន ១០ លានដុល្លារ បន្ថែមលើហិរញ្ញប្បទានទទួលបានពីធនាគារពិភពលោក ៩១.៦៧ លានដុល្លារ សម្រាប់អនុវត្តសកម្មភាពក្នុងខេត្តគោលដៅ ១២ រួមមាន ៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ និងកណ្ដាល រួមទាំងរាជធានីភ្នំពេញផងដែរ។

លោក ហ៊ីង ពៅ ប្រធានសហគមន៍កសិកម្មព្រះរំកិល ឃុំព្រះរំលិល ស្រុកថាឡាបរិវ៉ាត់ បញ្ជាក់ថា នេះជាក្តីសង្ឃឹមមួយថ្មីទៀត បន្ទាប់ពីសហគមន៍ព្រះរំកិល ទទួលបានម៉ាស៊ីនសម្ងួតគ្រាប់ធញ្ញជាតិពីអង្គការដៃគូជប៉ុនបង្កើតការងារធ្វើជូនដល់សមាជិកសហគមន៍។ បច្ចុប្បន្នទោះបីមានភាពលំបាកខ្លះៗក៏ដោយ សមាជិកក្នុងសហគមន៍ នៅតែខំប្រឹងប្រែងតទៅមុខទៀត។

សូមបញ្ជាក់ថា សហគមន៍កសិកម្មព្រះរំកិល ទទួលបានហិរញ្ញប្បទានចំនួន ៦៥.០០០ ដុល្លារ សម្រាប់ជួយបំពេញបន្ថែមក្នុងការទ្រទ្រង់ផលិតកម្មចិញ្ចឹមជ្រូកប្រចាំគ្រួសារនៅក្នុងសហគមន៍ដែល មានសមាជិក ១១៥ គ្រួសារ។ ក្នុងនោះ ៧៥ គ្រួសារ ទទួលយកទុន ៤០% សម្រាប់បង្កើនមុខរបរចិញ្ចឹមជ្រូកនេះ ហើយ ៤០ គ្រួសារទៀត គាត់អាចម្ចាស់ការខ្លួនឯងបាន ដោយមិនបាច់យកទុនពីគម្រោងទេ៕
អត្ថបទ ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


