Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ហៅសមត្ថកិច្ច​​តាម​ដង​ផ្លូវ​ថា​នាង​ពួន ចាំស្ទាក់ចាប់អ្នកបើកបរល្មើស

បានផុស

នៅ

ក្រោយ​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​​ច្បាប់​ចរាចរណ៍​ថ្មី ការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​ជាមួយ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​កើត​មាន​ជា​ហូរហែ។

គ្រប់​ច្រក​ល្ហក​នៅ​រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ពង្រាយ​គោលដៅ​ត្រួត​ពិនិត្យ​ ខណៈ​ពលរដ្ឋ​ក៏​ហាក់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ រូបភាព​នៃ​ការ​ពួនស្ទាក់​ចាប់​អ្នកបើកបរ​ល្មើស ក៏​បាន​បង្ក​ការ​ប៉ះទង្គិច​អារម្មណ៍​មតិ​ពលរដ្ឋ​ទូទៅ រហូត​ដល់​ពលរដ្ឋ​ខ្លះ​បាន​ហៅ​សមត្ថកិច្ច​ថា​នាង​ពួន ដោយសារ​តែ​ការ​លាក់ខ្លួន​ចាំ​ពួន​ស្ទាក់​យ៉ាង​អាក្រក់​ភ្នែក។ ជាមួយ​គ្នា​នេះ​ការ​ពិន័យ​​ជ្រុល​ហួស​ហេតុ ក៏​មូលហេតុ​មួយ​នាំ​ឲ្យ​មាន​ការ​រិះគន់​ថ្នាំងថ្នាក់​ជាមួយ​សមត្ថកិច្ច។ ដូច​ករណី​ថ្មីៗ​នេះ សមត្ថកិច្ច​នៅ​រង្វង់​មូល​គួច​កាណុង បាន​ឃាត់​ខ្លួន​អ្នក​បើកបរ​ល្មើស​ម្នាក់​ ហើយ​ដោយសារ​គ្មាន​លទ្ធភាព​​បង់​ពិន័យ រហូត​ត្រូវ​យក​ទូរសព្ទ​ដាក់​បញ្ចាំ​ដើម្បី​យក​លុយ​បង់​ដល់​សមត្ថកិច្ច​ទៀត​ផង។

នៅ​ក្នុង​សន្និសីទ​វឌ្ឍនភាព ៥ ឆ្នាំ ​របស់ក្រសួង​មហាផ្ទៃ លោក ឆាយ គឹមខឿន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​បាន​ទទួល​ស្គាល់​ថា មាន​សមត្ថកិច្ច​ជា​បុគ្គល​មួយ​ចំនួន បាន​អនុវត្ត​មាន​ភាព​ចន្លោះប្រហោង​ផ្នែក​ក្រម​សីលធម៌​។ យ៉ាងណា​មិញ លោក​បាន​ថ្លែង​យ៉ាង​ហួស​ចិត្ត​ថា អ្នកបើកបរ​មួយ​ចំនួន​ក៏​ហាក់​មិនសូវ​​ខ្លាច​ច្បាប់ តែ​បែរ​ជា​ខ្លាច​សមត្ថកិច្ច​ទៅ​វិញ។

គ្រោះ​ថ្នាក់​ចរាចរណ៍បាន​​បណ្ដាល​ឱ្យចំនួនអ្នកស្លាប់ និង​អ្នករង​របួសមាន​អត្រា​ខ្ពស់​លើស​គ្រោះ​សង្គម​នានា។ មូលហេតុ​នាំឱ្យកើត​គ្រោះថ្នាក់​ចរាចរណ៍​​មាន​ដូចជា បើកបរលើស​ល្បឿនកំណត់ បើកបរ​មិន​គោរព​សិទ្ធិអាទិភាព បើកបរ​មិនគោរព​សញ្ញាចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង បើកបរ​មិនពាក់មួក​សុវត្ថិភាព និង​បញ្ហា​ផ្សេងៗ​ទៀត។

មន្រ្តី​អ្នក​អនុវត្ត​ច្បាប់​បាន​ការពារ​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍គឺ​​ដើម្បី​ការ​ពារ​អាយុ​ជីវិត​ពល​រដ្ឋ។ ជាមួយគ្នានេះ​ការ​បង្កើន​ប្រាក់​ផាក​ពិន័យ ក៏​មិនមែន​ជា​ការ​ដាក់​បន្ទុក​គាប​សង្កត់​ឬ​ធ្វើបាប​ប្រជាពលរដ្ឋ ប៉ុន្តែ​ធ្វើឡើង​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ។

សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ថា ការរឹត​បន្តឹងច្បាប់​​គឺ​ដើម្បី​កែប្រែទម្លាប់ និង​ផ្នត់គំនិត​ពលរដ្ឋ​ឱ្យ​មក​គោរព​ច្បាប់​ចរាចរណ៍។ នៅ​ពេល​ពលរដ្ឋ​គោរពច្បាប់​បាន​ត្រឹមត្រូវ គឺ​មិន​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាចបណ្តាល​ឱ្យស្លាប់ រង​របួស និង​ខូតខាត​ទ្រព្យសម្បត្តិ​ឡើយ។

ដោយឡែក​ការរិះគន់​លើការ​ផាក​ពិន័យ​ច្រើន​ហួសហេតុ សម្តេច​ក្រឡា​ហោង ស ខេង បាន​ហៅការ​រិះគន់​នេះថា ជា​ការ​ប្រឆាំង​ដោយ​មិនបាន​ពិចារណា​ឱ្យបាន​គ្រប់ជ្រុង​ជ្រោយ ដោយ​ហេតុថាបើ​ពលរដ្ឋ​បើកបរ​ដោយ​គោរពច្បាប់ ក៏​មិនត្រូវ​បាន​ផាក​ពិន័យ​អស់​លុយ​នោះ​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម