ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ជូនពរឲ្យក្រុមការងារបក្សនៅក្រៅប្រទេស ជៀសផុតពីជំងឺកូវីដ-១៩
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងលិខិតជូនចំពោះសមាជិក សមាជិកា និងថ្នាក់ដឹកនាំគណៈកម្មាធិការ និងសាខាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងក្រុមការងារយុវជនគណបក្សនៅក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលលើកឡើងយ៉ាងនេះថា “តាងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមចូលរួមអបអរសាទរទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល ២០២១ នាពេលខាងមុខនេះ ជាមួយបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ជាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និងសាខាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ព្រមទាំងបងប្អូនជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅតាមតំបន់ និងបណ្តាប្រទេសនានា ដែលកំពុងរស់នៅ និងស្នាក់នៅក្រៅប្រទេសទាំងអស់”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជូនពរប្រកបដោយសុខភាពល្អបរិបូរសុភមង្គល វិបុលសុខ អាយុយឺនយូរ ថាមពលខ្លាំងក្លា ប្រាជ្ញាវាងវៃ និងជៀសផុត និងរួចផុតពីជំងឺកូវីដ-១៩ ដើម្បីបន្តចូលរួមចំណែកពង្រឹង និងពង្រីកសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកា ក្នុងការបំពេញភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងបេសកកម្មបម្រើជាតិ ប្រជាជន និងគណបក្សប្រជាជនកម្ពុជាទោះក្នុងកាលៈទេសៈ ដ៏លំបាកនៃបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តសកម្មភាពធម្មតាតាមបែបគន្លងថ្មី ដែលបាននាំមកនូវសមិទ្ធផល និងជោគជ័យគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពេញមួយឆ្នាំ២០២០។
លោក ហ៊ុន ម៉ាណែត បានកត់សម្គាល់ប្រកបដោយមោទនភាពផងដែរថា ខណៈពេលដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈម និងផលប៉ះពាល់នានាដែលបង្កឡើងដោយជំងឺកូវី៨-១៩ គ្រោះមហន្តរាយ និងគ្រោះធម្មជាតិ ក្នុងរយៈពេលកន្លងទៅនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសមាជិកទាំងអស់បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅកម្ពុជា ក្នុងស្មារតីសាមគ្គីភាពខ្មែរតែមួយ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកសង្ឃឹមថា ក្នុងឆ្នាំថ្មីនេះ បងប្អូន លោកពូ អ្នកមីង លោកយាយ លោកតាប្តេជ្ញាចិត្ត នឹងបន្តខិតខំបំពេញភារកិច្ចបន្តទៅទៀត ដើម្បីនាំមកនូវជោគជ័យថ្មីៗថែមទៀតជូនជាតិមាតុភូមិ ប្រជាជន និងគណបក្សប្រជាជនកម្ពុជា៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


