ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការភ្ជាប់ចរន្តអគ្គិសនីចូលដល់ផ្ទះពលរដ្ឋរស់នៅរុនតាឯក និងពាក់ស្នែង គឺមិនយកប្រាក់ឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា អគ្គិសនីកម្ពុជា នឹងមិនយកថ្លៃការតភ្ជាប់ចរន្តអគ្គិសនី ចូលដល់ផ្ទះប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាព្រឹកថ្ងៃទី ២១ ខែតុលានេះថា ការតភ្ជាប់ចរន្តអគ្គិសនីនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង គឺអគ្គិសនីកម្ពុជា នឹងតភ្ជាប់ចូលផ្ទះរបស់ប្រជាពលរដ្ឋមិនគិតថ្លៃឡើយ ដើម្បីសម្រួលការចំណាយរបស់ពួកគាត់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង គឺអគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្តអគ្គិសនីឡើយ ទោះជាអ្នកប្រើកម្លាំងតូចត្រឹម ៥អំពែរ ឬអ្នកប្រើប្រាស់ធំដល់ ១០០អំពែរ ដោយប្រជាជននៅទីនោះអាចចំណេញបានពី ៣១,០០០រៀល ដល់ ៣,៣០០,០០០រៀល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា «ការតចរន្តចូលទៅនេះ ទៅដល់របងផ្ទះរបស់យើង គឺអត់មានយកប្រាក់ទេ ដែលកន្លែងដទៃគេយកប្រាក់ ប៉ុន្តែចាប់កន្លែងហ្នឹងចូលក្នុងផ្ទះរបស់យើង ទាំងខ្សែភ្លើង ទាំងអំពូលភ្លើង អាហ្នឹងយើងចេញលុយខ្លួនឯង»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


