ព័ត៌មានជាតិ
បង្ហើបថ្ងៃបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទីពីរទៅបាវិត
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហើបគ្រោងការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទីពីរទៅបាវិត ដែលក្រសួងកំពុងដុតដៃដុតជើង ដើម្បីឈានទៅចុះហត្ថលេខាសម្បទានជាមួយក្រុមហ៊ុនសាងសង់នៅឆ្នាំ ២០២៣។
លោក ស៊ុន ចាន់ថុល បានបង្ហើបឲ្យដឹងថា បើការងារបញ្ចប់ទាន់តាមផែនការត្រឹមខែ ៦ ឆ្នាំ ២០២៣ នឹងអាចឈានទៅបើកការដ្ឋានសាងសង់ល្បឿនលឿនទីពីរទៅបាវិត។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងកំពុងប្រញាប់ប្រញាល់បញ្ចប់នីតិវិធី ហើយការមកដល់មេដឹកនាំចិនមកប្រជុំអាស៊ាននៅរាជធានីភ្នំពេញ អាចនឹងឈានទៅការចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់ផ្លូវមួយនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីជំរុញការស្ថាបនាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។
ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួង បានពិនិត្យនិងពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ។ ផ្លូវនេះសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះចេញពីភ្នំពេញនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ព័ត៌មានជាតិ៨ ម៉ោង មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
កីឡា៥ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
-
ជីវិតកម្សាន្ដ១២ ម៉ោង មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្នាក់ដឹកនាំ និងនាយកដ្ឋានកណ្ដាលសន្តិសុខក្រោមឱវាទ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣
-
កីឡា៣ ថ្ងៃ មុន
ស្ទើរមិនជឿ! ថ្ងៃនេះ ព្រំ សំណាង ឡើងប្រកួតទៀត