Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី៖ គ្រឿង​ចក្រ​បញ្ជូន​ទៅ​ដល់​ខេត្ត​ក្រចេះ ​ត្រៀម​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេ

បានផុស

នៅ

ឆ្លើយតប​សំនួរ​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ក្នុង​សន្និសីទ​ព្រឹក​នេះ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា គ្រឿង​ចក្រ​មួយ​ចំនួនពិត​ជា​បាន​បញ្ជូនដើម្បី​ត្រៀម​ទៅ​បើក​ការដ្ឋាន​សាងសង់ស្ពាន​នៅ​ខេត្តក្រចេះ។

“រូបថ​តដែលបែកធ្លាយ​ពិតជា ១០០% ជាគ្រឿងចក្រ​បញ្ជូនទៅ​ដើម្បី​ស្ថាបនា​ស្ពាន​នៅ​ខេត្តក្រចេះ។ ​ជា​ធម្មតា​ក្រុមហ៊ុន​ត្រូវ​បញ្ជូន​គ្រឿងចក្រ​ទៅ​មុន​​​ ហើយចាប់ផ្តើម​ធ្វើ​ការ​បណ្តើរៗលើការដ្ឋាន​ដែល​ត្រូវ​សាងសង់​​”។ លោក ស៊ុន ចាន់ថុល បានបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោករដ្ឋមន្រ្តី កិច្ច​ព្រមព្រៀង​បាន​ចុះហត្ថលេខា​រួចហើយ។ មេដឹកនាំ​ចិន​នឹង​​ចុះ​ហត្ថលេខា​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​សាងសង់​ក្នុង​​ដំណើរទស្សនកិច្ច​មក​ចូលរួមកិច្ចប្រជុំ​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

ស្ពាន​ឆ្លង​កាត់ទន្លេមេគង្គ​ក្នុងខេត្ត​ក្រចេះ សាងសង់​ឡើង​ក៏​នឹង​តភ្ជាប់ជាមួយ​​​​ខេត្តកំពង់ធំ និងខេត្ត​សៀមរាប ដែលសម្រួល​កាត់​បន្ថយ​ចម្ងាយ​ផ្លូវ​ត្រឹម ១២៩គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។ កន្លង​មក​លោក ស៊ុន ចាន់ថុល​ ​បាន​ឱ្យ​ដឹង​ថា ​ស្ពាន​​ឆ្លងកាត់ទន្លេមេគង្គ​ខេត្តក្រចេះ មាន​ប្រវែង​សរុប ១១៣១ម៉ែត្រ និង​ទទឹង ១៣,៥០ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក ​ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ៥៦លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម