ព័ត៌មានជាតិ
ជិតលែងរងការរំខាន ផ្លូវ ៥ខ្សែក្នុងខណ្ឌដូនពេញ គ្រោងបញ្ចប់ការកែលម្អ នៅចុងសប្ដាហ៍នេះ
ខណៈមានការរំខានដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកដំណើរ ពីការជួសជុលផ្លូវចំនួន ៥ខ្សែ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការជួសជុលគ្រឹះ ចាក់អ៊ុត និងគូសគំនូសចរាចរណ៍លើកំណាត់ផ្លូវទាំងនោះ ដោយគ្រោងនឹងសម្រេចឱ្យរួចរាល់ នៅចុងសប្ដាហ៍ ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។

មន្ត្រីទទួលការស្ថាបនាផ្លូវបានឱ្យដឹងថា កំណាត់ផ្លូវដែលកំពុងដំណើរការអ៊ុតនេះ បានចាប់ដំណើរការតាំងពីថ្ងៃទី១៨ ខែតុលា ដែលគ្រោងនឹងបញ្ចប់ នៅថ្ងៃទី៣០ ខែតុលា។ កំណាត់ផ្លូវទាំង ៥ខ្សែនោះរួមមាន ផ្លូវជាប់ស្ថានទូតរុស្ស៊ី, ផ្លូវមុខរដ្ឋសភា, កំណាត់ផ្លូវសុធារស់ មុខព្រះបរមរាជវាំង, ផ្លូវលេខ១៨៤ ពីផ្លូវលេខ១៩ ដល់ផ្លូវព្រះស៊ីសុវត្ថិ និងផ្លូវលេខ ២៤០ ពីផ្លូវព្រះនរោត្តមដល់វិថីព្រះស៊ីសុវត្ថិ។ មន្ត្រីជំនាញបានឱ្យដឹងទៀតថា ផ្លូវនេះធ្វើឡើងទាំងធ្វើគ្រឹះ ចាក់អ៊ុត និងគូសគំនូសចរាចរណ៍ព្រមគ្នាតែម្តង។

ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងដំណើរការជួសជុល កែលំអរផ្លូវជាច្រើនខ្សែ ក្នុងគោលបំណងលើកកម្ពស់សោភណ្ឌភាពបរិស្ថាន រាជធានីភ្នំពេញកាន់តែស្រស់បំព្រង។

អភិបាលរាជធានីភ្នំពេញតែងបានណែនាំដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់កែលំអរ ជួសជុល ផ្លូវដែលមានជង្ហុកសំបុកមាន់ឱ្យបានល្អប្រសើរឡើងវិញ ស្របពេលរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេម នាពេលខាងមុខនេះ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


