ព័ត៌មានជាតិ
រដ្ឋបាលរាជធានី រៀបផែនការពង្រឹងសន្តិសុខ កិច្ចប្រជុំកំពូល និងកិច្ចប្រជុំអភិបាលក្រុងអាស៊ាន
ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ដើម្បីឱ្យដំណើរនៃកិច្ចប្រជុំខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលមួយចំនួនទៀត ប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ពិសេសការដាក់កម្លាំងដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន និងការពិនិត្យរដ្ឋបាល នៅតំបន់ស្មុគស្មាញឱ្យបានខ្លាំងក្លា ព្រោះ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ីជាដើម នឹងមកចូលរួមនៃកិច្ចប្រជុំនេះ។

លោក ឃួង ស្រេង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា កម្លាំង និងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខឱ្យបានខ្លាំងក្លាបំផុត ដាច់ខាត មិនឱ្យភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានី បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF)
និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ យើងត្រូវរៀបចំវេទិកានេះឱ្យបានម៉ត់ចត់។

លោក នួន ផារ័ត្ន បញ្ជាក់ថា គិតមកដល់ពេលនេះ មានទីក្រុងចំនួន ៧៣ហើយ ដែលយើងបានអញ្ជើញឱ្យមកចូលរួម ហើយយើងក៏បាន និងកំពុងអញ្ជើញអភិបាលក្រុងធំៗជាបន្តបន្ទាប់ទៀត។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន (AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុង និងទីក្រុង ពិសេសធ្វើឱ្យទីក្រុង មានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។

គួរបញ្ជាក់ថា គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើង ដោយមានសមាជិកចំនួន ៧១រូប ដែលមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងលោក នួន ផារ័ត្ន អភិបាលរងរាជធានី ជាអនុប្រធានប្រចាំការ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


