ព័ត៌មានជាតិ
២ថ្ងៃកិច្ចប្រជុំអាស៊ាន៖ ប្រព័ន្ធអ៊ីនធើណេតនៅមណ្ឌលព័ត៌មាន ដើរលឿនរហ័ស
ថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាថ្ងៃទី២ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកំពុងធ្វើឡើងនៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។ រយៈពេល២ថ្ងៃមកនេះ ប្រព័ន្ធអ៊ីនធើណេតនៅមណ្ឌលព័ត៌មាននៃកិច្ចប្រជុំអាស៊ាន មានដំណើរការលឿនរហ័យងាយស្រួលសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ផ្សព្វផ្សាយព័ត៌មានចេញទៅកាន់ពិភពលោក។

លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានអះអាងប្រាប់«កម្ពុជាថ្មី»នៅមណ្ឌលព័ត៌មានក្នុងសណ្ឋាគារ សុខា ថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅពេលនេះ គឺក្រសួងព័ត៌មានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត២ក្នុងពេលតែមួយតែម្តង ដែលនាំឲ្យល្បឿនអ៊ីនធើណេតលឿនរហ័សទាន់ចិត្ត។ លោកបញ្ជាក់ថា កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅដើមខែសីហា កន្លងទៅ គឺក្រសួងព័ត៌មាន ប្រើប្រាស់អ៊ីនធើណេតតែមួយប្រព័ន្ធប៉ុណ្ណោះ ដែលធ្វើឲ្យល្បឿនអ៊ីនធើណេត ដើរយឺតមិនទាន់សភាពការណ៍នៃការផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន។

តែទោះជាយ៉ាងណាក៏ដោយ លោក ផុស សុវណ្ណ បានលើកឡើងថា ប្រព័ន្ធអ៊ីនធើណេតនេះ អាចដើរយឺតវិញ ឬលឿនដដែល គឺអាស្រ័យនៅពេលក្រុមអ្នកសារព័ត៌មានមកពេញមណ្ឌលព័ត៌មានសម្រាប់យកព័ត៌មាននៃកិច្ចប្រជុំសំខាន់ៗ នឹងចាប់ផ្តើមឡើងពីថ្ងៃស្អែកនេះតទៅ។ ក៏ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ គឺនៅក្នុងរយៈពេល២ថ្ងៃមកនេះ មិនទាន់ឃើញមានការរអ៊ូរទាំពីសំណាក់អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិនៅឡើយទេពាក់ព័ន្ធនឹងបញ្ហាល្បឿនអ៊ីនធើណេតនេះ៕
ដោយ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


