ព័ត៌មានជាតិ
មកដឹងពេលវេលា និវត្តមេដឹកប្រទេស បន្ទាប់ពីសម្រេចកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា
មេដឹកនាំ ១១ប្រទេស នឹងចេញដំណើរនិវត្តទៅប្រទេសខ្លួននៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីសម្រេចបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា។ ពេលវេលាចេញដំណើរមានដូចតទៅ៖
– ម៉ោង ១២:៤៥ នាយករដ្ឋមន្រ្តីចិន

– ម៉ោង ១៣:១៥ នាយករដ្ឋមន្រ្តីវៀតណាម
– ម៉ោង ១៣:៣០ ប្រធានាធិបតីកូរ៉េ
– ម៉ោង ១៤:០៥ នាយករដ្ឋមន្រ្តីសឹង្ហបុរី (Singapore Airline)
– ម៉ោង ១៤:២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក

– ម៉ោង ១៤:៣០ អនុប្រធានាធិបតីឥណ្ឌា

– ម៉ោង ១៥:០០ នាយករដ្ឋមន្រ្តីជប៉ុន

– ម៉ោង ១៥:៣០ ប្រធានាធិនតីឥណ្ឌូណេស៊ី
– ម៉ោង ១៦:០០ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី

– ម៉ោង ១៦:១៥ នាយករដ្ឋមន្រ្តីឡាវ

– ម៉ោង ១៨:៣០ នាយករដ្ឋមន្រ្តីថៃ

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍មានដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥, កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


