Connect with us

ព័ត៌មានជាតិ

បង្ហើប​តម្លៃ​នាឡិកា​ផលិត​នៅ​ខ្មែរ​ចែក​ដល់​មេដឹកនាំ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហើប​ពី​តម្លៃ​នាឡិកា ​ដែល​បាន​ចែក​ជូន​ដល់​ថ្នាក់​ដឹកនាំ​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សន្និសីទ​កាសែតនៅ​វិមាន​សន្តិភាព សម្តេច​តេជោ​ ហ៊ុន សែន​បាន​បញ្ចាក់ថា នាឡិកា​នេះ​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង ​មួយ​គ្រឿង​ចំណាយ​អស់​ជាង ២ ម៉ឺន​ដុល្លារ។

ប្រមុខ​រដ្ឋាភិបាល​បាន​បង្ហើប​មូល​ហេតុ​ផលិត​នាឡិកា​​ ចែក​ដល់​​ថ្នាក់ដឹកនាំ​កំពូល​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ដែល​ខ្មែរ​អាច​ធ្វើ​បាន។

​នាឡិកា ២៥ គ្រឿង ត្រូវ​បាន​ចែក​ដល់​​ថ្នាក់​ដឹកនាំ​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។ សម្តេច​តេជោ ហ៊ុន សែន ​ក៏​ទទួល​បាននាឡិកា​​​មួយ​គ្រឿង​ដែរ​ដូចមេដឹកនាំ​ដទៃទៀត។

​សម្តេចតេជោលើក​បង្ហាញពី​នាឡិកា​ដោយ​អះអាង​ថា​នឹង​រក្សា​ទុក​សម្រាប់​ការ​ចងចាំ​ ជា​មោទនភាព​សម្រាប់​ជាតិ​កម្ពុជា ​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍​​ប្រជុំ​កំពូល​មានថ្នាក់​ដឹកនាំ​អាស៊ាន​ និង​ថ្នាក់​ដឹកនាំ​ពិភពលោក​ចូលរួម​ប្រកប​ដោយ​ជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម