ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខនាយករដ្ឋមន្ត្រីនូវែលសេឡង់ បានគូសបញ្ជាក់ជាថ្មីថា ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោលបំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា។

ការគូសបញ្ជាក់ជាថ្មីនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី ១៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីនូវ ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឲ្យ ឬមាន វត្តមានមូលដ្ឋានកងទ័ពបរទេស នៅលើទឹកដីកម្ពុជាឡើយ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម មានគោល បំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា សម្រាប់ការពារបូរណភាពដែនសមុទ្ររបស់ខ្លួន។

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងឲ្យដឹងដែរថា សម្ដេច បានប្រាប់ទៅលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ថា កម្ពុជា មិនមានការជំទាស់ចំពោះប្រទេសណា ដែលចង់មកទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់លោកជំនាវនាយករដ្ឋមន្ត្រីនូវែលសេឡង់ ថាបើចង់ចូលមក ក៏ចូលមក យើងអត់ជំទាស់ទេ អ្នកណាចង់មកលេង ចូលមក ហើយបើចូលមកចង់ធ្វើសមយុទ្ធជាមួយយើង លើការគ្រប់គ្រងគ្រោះមហន្តរាយ ឬប្រឆាំងភេររកម្ម យើងធ្វើ យើងថាអត់មានធ្វើតែមួយអ្នកប្រទេសណាម្នាក់ទេ»៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


