សេដ្ឋកិច្ច
តម្លៃសាច់ជ្រូកឡើងថ្លៃបន្ដិច ខណៈការផ្គត់ផ្គង់គ្រប់គ្រាន់
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សម្រាប់មុនពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទំនិញផ្សេងៗ ជាពិសេសគឺរបស់ហូបចុកដូចជា សាច់ជ្រូក សាច់គោ និងសាច់មាន់ទីផ្សារហាក់មានតម្លៃកើនបន្ដិច ប៉ុន្តែការផ្គត់ផ្គង់នៅលើទីផ្សារវិញគឺគ្រប់គ្រាន់។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៦ ខែមេសានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា រយៈពេលដែលពិភពលោកទាំងមូលបានផ្ទុះនូវសង្រ្គាមស្ទើរគ្រប់ទិសទី គេសង្កេតឃើញថា រាល់គ្រប់មុខទំនិញមិនថាតែរបស់ប្រើប្រាស់ ក្នុងនោះអាហារហូបចុកហាក់កើនឡើងតម្លៃខ្ពស់ផងដែរ។
យ៉ាងណាមិញ ចំពោះប្រទេសកម្ពុជាក៏កំពុងទទួលរងនូវឥទ្ធិពលនេះ តាមរយៈការកើនឡើងនូវរាល់មុខទំនិញទាក់ទងទៅនឹងរបស់របរហូបចុកប្រចាំថ្ងៃនៅលើទីផ្សារខ្លះផងដែរ។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ដែរថា សម្រាប់នៅទីផ្សារបច្ចុប្បន្ន សាច់ជ្រូក សាច់មាន់ និងសាច់គោ ហាក់មានតម្លៃខ្ពស់បន្ដិច ប៉ុន្ដែសម្រាប់តម្រូវការ និងការផ្គត់ផ្គង់វិញគឺគ្រប់គ្រាន់ពុំមានសញ្ញាអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។
ក្នុងកាលៈទេសៈដ៏លំបាកនេះ លោក ស្រ៊ុន ពៅ អំពាវនាវ និងស្នើសុំចិត្តអាជីវករ កសិករដែលអ្នកចិញ្ចឹមសត្វទាំងអស់ មេត្តាសូមកុំលក់ដំឡើងថ្លៃរាល់មុខទំនិញ ឬផលិតផលណាដែលពុំចាំបាច់ ដើម្បីផ្ដល់ឱកាសដល់អតិថិជនដែលជាអ្នកទទួលទានសាច់ជ្រូក សាច់មាន់ និងសាច់គោ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយប្រចាំថ្ងៃ។

អាជីវករលក់សាច់ជ្រូក ស្ថិតនៅក្នុងផ្សារអូរឫស្សី រាជធានីភ្នំពេញ បានឱ្យដឹងដែរថា សម្រាប់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សាច់ជ្រូកមានតម្លៃកើនឡើងបន្ដិច ពោលគឺសាច់ជ្រូកមានតម្លៃចាប់ពី ២ ៣០០០ពាន់ ទៅដល់ ២ ៥០០០រៀល ក្នុង១គីឡូ ដែលធៀបនឹងប៉ុន្មានខែមុនខុសចន្លោះពី ៣ពាន់រៀល ទៅដល់៥ពាន់រៀល ក្នុង១គីឡូ។
ការកើនឡើងនូវតម្លៃនេះ អាជីវករខាងលើអះអាងថា បណ្ដាលមកពីកត្តាច្រើនយ៉ាងដែលក្នុងនោះមាន៖ ការផលិតថ្លៃដើមមានតម្លៃខ្ពស់ មិនថាចំណីសត្វ ការដឹកជញ្ជូនសុទ្ធតែមានតម្លៃខ្ពស់ដូចគ្នា៕

អត្ថបទ ៖ សួស សិត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


