Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមជាប់​លេខ ៤ លើពិភពលោក ជាប្រទេសបរិភោគសាច់ជ្រូកច្រើនជាង​គេ​បំផុត​

បានផុស

នៅ

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើពិភពលោក និងទី ១​ នៅអាស៊ីអាគ្នេយ៍ ជាប្រទេសដែលបរិភោគសាច់ជ្រូកច្រើនជាងគេបំផុត ពោលគឺជិត ៣៩ គីឡូក្រាម/ម្នាក់ នៅឆ្នាំ ២០២៥។ នេះបើតាមរបាយការណ៍របស់​នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ​ដែលចុះផ្សាយដោយកាសែត VnExpress កាលពីថ្ងៃអាទិត្យ (១៥ កុម្ភៈ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រើប្រាស់ ឬបរិភោគដ៏ច្រើនសណ្ធឹកនេះបង្ហាញថា ​សាច់ជ្រូក​ដើរតួនាទីយ៉ាងសំខាន់​ក្នុងអាហារប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម និង​មាន​ឥទ្ធិពលខ្លាំង​លើសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេស។

ទិន្នន័យបង្ហាញថា ការប្រើប្រាស់សាច់ជ្រូកក្នុងស្រុកវៀតណាម បានបន្តកើនឡើងជារៀងរាល់ឆ្នាំ​។ នៅឆ្នាំ ២០២១ ​ប្រជាជនវៀតណាម​ម្នាក់ បានបរិភោគសាច់ជ្រូកជាមធ្យមប្រហែល ៣០ គីឡូក្រាម។ អត្រានេះឡើងដល់ ៣៧ គីឡូក្រាម/ម្នាក់ នៅឆ្នាំ ២០២៤ និងជិត ៣៩​ គីឡូក្រាម/ម្នាក់ នៅឆ្នាំ ២០២៥។ ​

បច្ចុប្បន្ន សាច់ជ្រូក​រួមចំណែក​ជាង ៦៣% នៃ​ប្រើប្រាស់សាច់/ផលិតផលសត្វពាហនៈសរុបរបស់វៀតណាម​។ ​

​ខណៈបុណ្យចូលឆ្នាំចិន-វៀតណាមឈានចូលមកដល់ តម្រូវការសាច់ជ្រូកបាន​កើនឡើងប្រហែល ១០-១៥%។ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម​ ​ឧស្សាហកម្មចិញ្ចឹមសត្វវៀតណាម​មាន​ការកើនខ្លាំងនៅឆ្នាំមុន ​ដោយ​ផលិតសាច់ជាច្រើនប្រភេទបានចំនួន ៨,៦ លានតោន រួមទាំងសាច់ជ្រូកចំនួន ៥,៤ លានតោន ដែលគ្រប់គ្រាន់ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យ​ចូលឆ្នាំនៅ​ឆ្នាំនេះ។

លោក Pham Kim Dang អនុប្រធាននាយកដ្ឋានចិញ្ចឹមសត្វ និងពេទ្យសត្វ នៃក្រសួងកសិកម្ម និងបរិស្ថាន បានមាន​ថ្លែងថា តម្រូវការសាច់ជ្រូកមានកម្រិតខ្ពស់ ហើយវៀតណាម​មានការព្រួយបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់ដោយសារតែគ្រោះមហន្តរាយធម្មជាតិ និងការផ្ទុះឡើងនៃជំងឺកាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ ចំនួនជ្រូកសរុបបច្ចុប្បន្ននៅតែឈានដល់ ៣១,៤ លានក្បាល ដែលគ្រប់គ្រាន់ទាំងស្រុងដើម្បីបំពេញការផ្គត់ផ្គង់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យ​ចូលឆ្នាំ។

បច្ចុប្បន្ន តម្លៃជ្រូករស់នៅលើទីផ្សារ​គឺប្រហែល ៧១​ ០០០-៧៤​ ០០០ ដុង (២,៧៣-២,៨៥ ដុល្លារអាមេរិក)​/គីឡូក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម