សេដ្ឋកិច្ច
តម្រូវការសាច់ជ្រូកកើនឡើង ៣០% ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
លោក ហួត រ៉ាដេត នាយកប្រតិបត្តិក្រុមហ៊ុនសាច់ជ្រូកជាតិ បានប្រាប់ឱ្យដឹងថា តម្រូវការសាច់ជ្រូកក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានការកើនឡើងចន្លោះពី ៣០% ដែលជាទូរទៅ ៩០០០ ក្បាលក្នុងមួយថ្ងៃ ប៉ុន្តែក្នុងឱកាសបុណ្យភ្ជុំនេះ បានឡើងដល់ ១ ម៉ឺនក្បាល ក្នុងមួយថ្ងៃ។ តម្រូវការកើនឡើង ប៉ុន្តែតម្លៃសាច់ជ្រូក មិនមានការកើនឡើងនោះទេ។

បើតាមលោក ហួត រ៉ាដែត បច្ចុប្បន្ន កម្ពុជាមានសមត្ថភាពគ្រប់គ្រានក្នុងការផ្គត់ផ្គង់តម្រូវការសាច់ជ្រូក ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលដូចមុនទៀតទេ។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា៖ «តម្រូវការសាច់ជ្រូក ឃើញមានកើនឡើង ប៉ុន្តែតម្លៃអត់កើនទេ ធ្លាក់ចុះ ដែលល្អសម្រាប់អ្នកទិញយកទៅទទួលទាន ប៉ុន្តែប៉ះពាល់តិចតួចដល់អ្នកចិញ្ចឹម»។
លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ជ្រូករស់មានតម្លៃ ៨០០០ រៀល ក្នុងមួយគីឡូក្រាមខណៈតម្លៃសាច់ជ្រូកនៅលើទីផ្សារមានតម្លៃក្រោម ២ ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕





-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥៨ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤២ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ២១ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


