សេដ្ឋកិច្ច
ស្ថាបនិកសាច់ជ្រូកជាតិ គោលដៅធំនៃការបង្កើតក្រុមហ៊ុន ដើម្បីកសាងទំនុកចិត្ត សុវត្ថិភាពនិងប្រភពច្បាស់លាស់ដល់អតិថិជន
ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ គោលដៅធំចម្បងនៃការបង្កើតក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យអ្នកបរិភោគទទួលបានសាច់ជ្រូកមានសុវត្ថិភាពខ្ពស់ និងប្រភពច្បាស់លាស់ ដែលចិញ្ចឹមក្នុងស្រុក ក្នុងគោលបំណងដើម្បីកសាងទំនុកចិត្តដល់អ្នកទទួលទាន។

លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុន សាច់ជ្រូកជាតិ (អ អេស ហ្វាម) ប្រាប់ កម្ពុជាថ្មី ថាគោលដៅចម្បងគេបង្អស់ក្នុងការបង្កើតក្រុមហ៊ុនសាច់ជ្រូកជាតិ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ទទួលសាច់ជ្រូកដែលមានសុវត្ថិភាពខ្ពស់ និងប្រភពច្បាស់លាស់ ដែលបានចិញ្ចឹមដោយកសិដ្ឋានក្នុងស្រុកផ្ទាល់។

លោកថា បច្ចុប្បន្នសាច់ជ្រូកជាតិ ត្រូវបានប្រជាជនខ្មែរនាំគ្នាគាំទ្រយ៉ាងច្រើន ទោះបីជាក្រុមហ៊ុនទើបតែបានបើកដំណើរត្រឹមតែរយៈពេល៦មកក៏ដោយ។ ជាក់ស្ដែង ក្រុមហ៊ុនអាចមានលទ្ធភាពផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារបានចន្លោះពី ៥តោន ទៅ៦តោន ក្នុង១ថ្ងៃ។

ស្ថាបនិករូបនេះ បានបញ្ជាក់ថា សាច់ជ្រូកជាតិ កំពុងបានដាក់លក់នៅលើផ្សារទំនើបមួយចំនួន ហើយក្រៅពីនេះក៏មានសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនទៀត ក៏បានគាំទ្រផលិតសាច់ជ្រូកជាតិ ដែលមានសុវត្ថិភាពខ្ពស់ បរិភោគទៅមិនប៉ះពាល់ដល់សុខភាព។

ក្រៅពីផ្គត់ផ្គង់សាច់ជ្រូកស្រស់ៗ ទៅកាន់ទីផ្សារ លោក ហួត រ៉ាដេត ក៏មានគម្រោងកែច្នៃសាច់ជ្រូកទាំងនេះ ឱ្យទៅសាច់ក្រក សាច់ប៉ាតេ និងសាច់ចង្កាក់ ដែលមានការត្រួតពិនិត្យតាមស្ដង់ដាត្រឹមត្រូវ សម្រាប់ចែកចាយទៅកាន់ទីផ្សារក្នុងស្រុកឱ្យកាន់តែសម្បូរបែប។

លោក ហួត រ៉ាដែត ក៏សូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងអាជីវករទាំងអស់ សូមនាំគ្នាជួយគាំទ្រផលិតផលក្នុងស្រុក ពិសេសគឺសាច់ជ្រូកដែលចិញ្ចឹមដោយកសិដ្ឋានក្នុងស្រុកឱ្យបានច្រើន ជៀសវាងបរិភោគសាច់ជ្រូកនាំចូលដែលគ្មានប្រភពច្បាស់លាស់។

សាច់ជ្រូកជាតិ ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរម្នាក់ ដែលបានបើកដំណើរការតាំងពីឆ្នាំ២០២៤មកម្ល៉េះ។ បច្ចុប្បន្នក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមជ្រូក និងផ្គត់ផ្គង់សាច់ ស្ថិតនៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


