ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះបង្រ្កាបបានសាច់ជ្រូកគ្មានលិខិតអនុញ្ញាតនាំចូលប្រមាណ ៦០០គីឡូក្រាម យកទៅដុតបំផ្លាញចោល
សាច់ជ្រូកប្រមាណ ៦០០គីឡូក្រាម ដែលគ្មានលិខិតអនុញ្ញាតនាំចូលដោយគ្មានប្រភពច្បាស់លាស់ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទ្ទេសត្រូវបានសមត្ថកិច្ចចម្រុះសហការបង្រ្កាប និងយកទៅដុតបំផ្លាញចោល។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៤៖៣០នាទី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តបាត់ដំបង បានដឹកនាំកម្លាំងសហការជាមួយកម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាល និងសាខា (ក.ប.ប) ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនសាច់ជ្រូក ខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ រកឃើញសាច់ជ្រូក ទំងន់ ៦០០គីឡូក្រាម។
ក្រោយធ្វើការសាកសួរសមត្ថកិច្ចបានរាយការណ៍ជូនលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយលោកបានអនុញ្ញាតឱ្យលោក ទុត វីនីត ព្រះរាជអាជ្ញារង ដឹកនាំធ្វើការដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាព ខាងលើនៅទីលានចាក់សម្រាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


