Connect with us

ព័ត៌មានជាតិ

តំណាងរាស្ត្រសៀមរាប ប្រគល់ថវិកាជាង៦ពាន់ដុល្លារ​ ដល់កង វរសេនាតូច សម្រាប់សាង​សង់​អគារផ្ទះបាយថ្មី​

បានផុស

នៅ

លោកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០នេះ បានប្រគល់ថវិកាចំនួន៦.៤០០ដុល្លារអាមេរិកដល់វរសេនាតូចការពារព្រំដែនលេខ១សម្រាប់សាងសង់អគារផ្ទះបាយថ្មី ដែល​ឈរជើងនៅចំណុចអូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកឧត្តមសេនីយ៏ទោ ស៊ីន ភាត់ មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងសៀមរាប បានថ្លែងអំណរគុណយ៉ាងធំធេងចំពោះលោកឧកញ៉ា សៀង ណាំ រួមជាមួយសមាជិកក្រុមសម្ព័ន្ធមេត្រីភាពទាំងអស់ ដែលជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រដល់កងកម្លាំងពិសេសវរសេនាតូចការពារព្រំដែនលេខ១នេះ។

បើតាមលោក ស៊ីន ភាត់បញ្ជាក់ថា តំណាងឲ្យកងកម្លាំងទាំងអស់នៃវរសេនាតូចការពារព្រំដែនលេខ១ បានប្តេជ្ញាថា និងខិតខំក្នុងកិច្ចការការពារជាតិមាតុភូមិឱ្យបានល្អ ជាពិសេសគឺតាមខ្សែបន្ទាត់ព្រំដែន។

ពិធីប្រគល់ថវិកាក្រោមវត្តមានលោកឧកញ៉ាសៀង ណាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ជាមួយគ្នានោះ លោកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកបានកំពុងជួបការលំបាកដោយសារការកូវីដ ក៍ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមេត្រីភាព ឯកឧត្តមអ្នកឧកញ៉ាតែងតែគិតគូដល់កងកម្លាំងប្រដាប់អាវុធជានិច្ច ជាក់ស្តែងសកម្មភាពនៅពេលនេះស្រាប់ គឺបានបង្ហាញឱ្យឃើញ​ពីការបង្កើតភាពស្និទ្ធស្នាល លើកទឹកចិត្ដ និងធ្វើឱ្យកងកម្លាំងមានភាពជឿជាក់ និងភាពកក់ក្ដៅក្នុងការរួមចំណែកការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស គឺការពារបូរណភាពទឹកដី និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្នុងនាមសម្ព័ន្ធមេត្រីភាព ឯកឧត្តមឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ មណ្ឌលសៀមរាប និងជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប គឺបានជួយយ៉ាងច្រើនដល់អង្គភាពមួយនេះ ទាំងផ្នែកស្បៀងអាហារ និងការងារអភិវឌ្ឍទីបញ្ជាការជាដើម៕

លោកឧត្តមសេនីយ៏ទោ ស៊ីន ភាត់ មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងសៀមរាប

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៧ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម