ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសានកែប្រែផ្លូវក្រួសក្រហមក្លាយជាផ្លូវបេតុងចូលទៅភូមិជនជាតិព្រៅ
អាជ្ញាធរស្រុកសេសានកែប្រែផ្លូវក្រួសក្រហមសាងសង់ផ្លូវបេតុងប្រវែង ៦០០ ម៉ែត្របន្តទៀតចូលទៅភូមិការតូត ជាភូមិជនជាតិព្រៅរស់នៅដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក និងបានទាក់ទាញភ្ញៀវទេសចរនៅរដូវប្រាំងនេះឱ្យទៅលេងកម្សាន្តស្វែងយល់ពីប្រវត្តិជនជាតិដើមភាគតិចផង។

លោក សុវណ្ណ ពិសេដ្ឋអភិបាលស្រុកសេសានបានបញ្ជាក់ថា៖ នៅស្រុកសេសានមានជនជាតិដើមភាគតិចរស់នៅ ដូចជាជនជាតិព្នង និងជនជាតិព្រៅជាដើម ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំឱ្យមានផ្លូវស្ពាន ទឹក ភ្លើង ដោយឡែកអាជ្ញាធរស្រុកសេសានក៍បានកំពុងសាងសង់ផ្លូវបេតុងចូលទៅកាន់ភូមិជនជាតិព្រៅនេះផងដែរ។
លោកបន្តថា៖ ផ្លូវមួយខ្សែនេះពីមុនជាផ្លូវក្រួសក្រហមមានចម្ងាយជិត២០ គីឡូម៉ែត្ររងការខូចខាតពីជំនន់ទឹកភ្លៀង បង្កភាពលំបាកក្នុងការធ្វើចរាចរណ៍បច្ចុប្បន្នត្រូវសាងសង់ជាផ្លូវបេតុងជំនួសវិញបានជាងមួយគីឡូម៉ែត្រហើយនៅឆ្នាំ២០២៣និងសាងសង់បន្ថែមទៀត។

សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាថែរក្សាជួយទ្រព្យសម្បត្តិជាមរតករបស់រាជរដ្ឋាភិបាលដោយកុំដឹកលើសទម្ងន់។
លោក ផាវ៉ា តំណាងឱ្យប្រជាពលរដ្ឋ នៅភូមិកំភុន បានបញ្ជាក់ថា៖ លោករីករាយសប្បាយចិត្តណាស់ ហើយសំណូមពររបស់លោកអភិបាលស្រុក លោកនិងជួយដាស់តឿន បន្ថែមទៅប្រជាពលរដ្ឋយើង ឱ្យជួយសម្អាតបរិស្ថានក្នុងពេលភូមិយើងមានផ្លូវបេតុងល្អបែបនេះ។

លោកស្រីផាយណារីប្រជាពលរដ្ឋនៅភូមិកំភុនបានគាំទ្រចំពោះការលើកឡើងនេះព្រោះថា ការមកធ្វើយឺតពិតជាល្អជាងមិនបានធ្វើសោះ ហើយនៅមូលដ្ឋានជនបទមានផ្លូវបេតុងធ្វើដំណើរស្រួល ក៍បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ដែលបានរៀបចំអភិវឌ្ឍឱ្យមានផ្លូវ ទឹក ភ្លើង ប្រជាពលរដ្ឋប្រើប្រាស់បានស្រួល។
សូមបញ្ជាក់ថា៖ផ្លូវនេះមួយខ្សែនេះមានប្រវែងជិត២០គីឡូម៉ែត្រចេញពីទីរួមស្រុកសេសាន ឆ្ពោះទៅផ្លូវជាតិលេខ ៧៨ បែកចេញទៅខេត្តរតនគិរី ខេត្តក្រចេះ និងចូលទៅក្រុងស្ទឹងត្រែងផងដែរ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


