ព័ត៌មានជាតិ
រដ្ឋាភិបាលប៊ែលហ្សិកផ្តល់ថវិកាជាង២៥ម៉ឺនដុល្លារសម្រាប់អនុវត្តគម្រោងកណ្តុរហិតមីននៅកម្ពុជា
រដ្ឋាភិបាលប៊ែលហ្សិកបានផ្តល់ថវិកាជាង ២៥ ម៉ឺនដុល្លារអាមេរិក (២៥៨ ៥៤១) ដល់អង្គការ APOPOសហការជាមួយអង្គភាពស៊ីមាក់សម្រាប់អនុវត្តគម្រោងកណ្តុរហិតមីនក្នុងឆ្នាំ២០២៣។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានសរសេរក្នុងទំព័រហ្វេប៊ុកនៅថ្ងៃទី២២វិច្ឆិកាថា «នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ខ្ញុំបានជួបពិភាក្សាការងារលោក Christophe Louis Cox ជាប្រធានអង្គការAPOPOដែលមានស្នាក់ការនៅប្រទេសប៊ែលហ្សិក និងបានចុះហត្ថលេខាជាមួយលោកMichie Raine ប្រធានអង្គការAPOPOនៅកម្ពុជាមានថវិកាជំនួយសរុបចំនួន២៥៨៥៤១ដុល្លារអាមេរិក (ជាង២៥ម៉ឺនដុល្លារ) ថវិកានេះជាជំនួយរបស់រដ្ឋាភិបាលប៊ែលហ្សិកផ្តល់ជូនអង្គការAPOPO ឱ្យមកសហការជាមួយអង្គភាពស៊ីម៉ាក់សម្រាប់អនុវត្តគំរោងកណ្តុរហិតមីនក្នុងឆ្នាំ២០២៣ និងទិញសុនខស៊ីម៉ាក់សម្រាប់នាំចេញទៅបំរើការងារអន្តរជាតិ»។

អង្គការ APOPO ដែលជាអង្គការមិនមែនរដ្ឋាភិបាលប៊ែលហ្ស៉ិក បាននិងកំពុងប្រើប្រាស់កណ្តុរ ដើម្បីបម្រើឲ្យប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា។ បច្ចុប្បន្ននេះអង្គការ APOPO កំពុងប្រើប្រាស់កណ្តុរចំនួន ៥៧ក្បាល សម្រាប់បម្រើប្រតិបត្តិការបោសសម្អាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន ៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន ៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន ១៨ក្បាល។
លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំកម្ពុជា ធ្លាប់បានបញ្ជាក់ថា កណ្តុរហិតមីននេះវាមាន ភាពវ័យឆ្លាតពីធម្មជាតិ ក្នុងការហិតក្លិនដោយកណ្តុរហិតមីនមួយអាចធ្វើប្រតិបត្តិការហិតស្វែងរកមីនក្នុងទំហំដី ៤០០ម៉ែត្រការ៉េក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈប្រើឧបករណ៍បោសសំអាតមីនវិញប្រើពេលរហូតដល់ទៅ៦ថ្ងៃឯណោះ។

ជាងនេះទៀតសត្វកណ្តុររាវរកមីននេះគឺជាសត្វកណ្តុរដែលមានសមត្ថភាពខ្ពស់ក្នុងការហិតរាវរកគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានរហ័សជាងឧបករណ៍រាវមីនធម្មតារហូតដល់៣ដងដែលនឹងជួយរំដោះផ្ទៃដីមានគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានច្រើននិងមានប្រសិទ្ធភាពជាងមុន។
លោកបានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២០កន្លងទៅអង្គការ APOPOបានប្រើសត្វកណ្តុរហិតរកគ្រាប់មីនធ្វើការបោសសំអាតមីនលើផ្ទៃដីសរុបជាង១៨លានម៉ែត្រការ៉េនៅខេត្តសៀមរាប បាត់ដំបង ព្រះវិហារនិងខេត្តឧត្តមានជ័យ និងបានរកឃើញគ្រាប់មីនចំនួន ៥៧៥៩គ្រាប់និងកាកសំណល់ជាតិផ្ទុះចំនួន ៤០៩៥៤គ្រាប់៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


