ព័ត៌មានជាតិ
ក្នុងកាលៈទេសៈដ៏លំបាកនេះ ចិនបន្តផល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងសកម្មភាពមីន
រដ្ឋាភិបាលចិន តាមរយៈរយៈលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសប្បុរសធម៌ដែលរួមមានឧបករណ៍រាវរកលោហៈ សម្ភារចាំបាច់ និងរថយន្ត ដើម្បីបម្រើការក្នុងសកម្មភាពមីនមនុស្សធម៌។

នាឱកាសពិធីប្រគល់-ទទួលសម្ភារជំនួយមនុស្សធម៌ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ទាំងនេះមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ លោកបញ្ជាក់ថា៖«ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីនរបស់យើង ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លាក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលដ៏សាហាវនៃសង្គ្រាម»។
តាងនាមប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តចិនដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។ ក្រៅពីសម្ភារនិងឧបករណ៍ មិត្តចិនបានគាំទ្រជាថវិកា ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោកសង្កត់ធ្ងន់ថា៖«ជំនួយទាំងនេះ បានមកដល់ក្នុងពេលវេលាមួយដ៏ចាំបាច់ និងមានអត្ថន័យបំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។នៅក្នុងបរិយាកាសសកលដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ មិត្តចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឆាកអន្តរជាតិ ហើយកម្ពុជាវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

ក្រៅពីជំនួយសម្ភារខាងលើ ក្រោយបញ្ចប់សង្គ្រាមកម្ពុជា-ថៃ គឺប្រទេសចិន បានផ្តល់ជំនួយមនុស្សធម៌ប្រមាណ ២០ លានយ័ន សម្រាប់ជួយដល់ជនភៀសសឹក ដោយសារការឈ្លានពានរបស់ថៃ។ ឆ្លៀតក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ ថ្លែងអំណរគុណអស់ពីបេះដូង ជូនដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញការអនុវត្តបទឈប់បាញ់ និងសម្រេចឱ្យបានសន្តិភាពចីរកាលរវាងកម្ពុជា និងថៃ តាមរយៈកិច្ចប្រជុំនៅខេត្តយូណាន។

គួររំឭកថា អំឡុងសង្គ្រាម យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងសន្ធឹកសន្ធាប់ដែលច្បាប់អន្តរជាតិហាមឃាត់មកទឹកដីកម្ពុជា និងបានបន្សល់ទុកនូវគ្រាប់ជាច្រើននៅតំបន់ជនស៊ីវិល ភូមិឋានរបស់ប្រជាពលរដ្ឋដែលនឹងគំរាមកំហែងសុខសុវត្ថិភាពរយៈវែងនៅពេលខាងមុខ៕
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


