Connect with us

ព័ត៌មានជាតិ

​ ចិន បញ្ជាក់ជំហរគាំទ្រសកម្មភាពមីនមនុស្សធម៌ និងចង់ឃើញប្រជាជនកម្ពុជាមានសុវត្ថិភាពក្រោយបញ្ចប់សង្គ្រាម

បានផុស

នៅ

​លោក​ FAN Manjiang ភារធារី​​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បញ្ជាក់ថាប្រទេសចិនគាំទ្រ​សកម្មភាព​មីន​មនុស្ស​ធម៌​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​​ចិន​មក​លើ​កម្ពុជា​ ព្រមទាំងចង់​ឃើញ​ប្រជាជន​កម្ពុជា​ទទួល​បាន​សុខ​សុវត្ថិភាពក្រោយពីសង្គ្រាមបានបញ្ចប់។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងនាឱកាសភាគីចិន បានរួមដំណើរជាមួយលោកទេសរដ្ឋមន្រ្តី ​ លី​ ធុជ​ ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ អញ្ជើញ​ចូលរួម​ក្នុង​​ពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ​ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦ ដែល​កម្មវិធី​ផ្សព្វផ្សាយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ FAN Manjiang បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ និង​ប្រពៃណី​រវាង​កម្ពុជា​ និង​ចិន​ ហើយ​ប្រទេស​ចិន​នឹង​បន្ត​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ការ​កសាង​សន្តិភាព​ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ត​ទៅ​មុខ​ទៀត​។ ថ្មីៗ​នេះ​ ​ជាក់ស្តែង​ ប្រទេស​ចិន​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ ។

លោក​បញ្ជាក់​ទៀត​ថា​៖«ការ​គាំទ្រ​សកម្មភាព​មីន​មនុស្ស​ធម៌​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​​ចិន​មក​លើ​កម្ពុជា​ ហើយ​ប្រទេស​ចិននឹង​បន្ត​សកម្មភាព​នេះ​ ដោយ​​​ចង់​ឃើញ​ប្រជាជន​កម្ពុជា​ទទួល​បាន​សុខ​សុវត្ថិភាព​ និង​រួច​ចាក​ផុតពី​ការ​គំរាមកំហែង​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ ទាំង​នោះក្រោយ​សង្រ្គាម​បាន​បញ្ចប់»​​។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​ប្រទេស​ចិន​ ដែល​តែងតែ​គាំទ្រ​ដល់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ ជាពិសេស​ ថ្មីៗ​នេះ​ ប្រទេស​ចិន​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ តាមរយៈ​សេចក្តី​ថ្លែងការណ៍​ហ្វ៊ូសៀន​ដែល​នឹង​នាំ​ស្ថានការណ៍​ឆ្ពោះ​ទៅ​រកសន្តិភាព​ ព្រមទាំង​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ជួយ​ដល់​ប្រជាជន​ភៀសសឹក​ ទៀត​ផង​។

បើតាមលោក លី ធុជ ការ​អប់រំ​យល់ដឹង​ពី​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ គឺ​ជា​កិច្ចការ​ចាំ​បាច់​មួយ​ដែល​ សម្តេច​ធបតី​ នាយក​រដ្ឋមន្ត្រីកម្ពុជា​ យក​ចិត្ត​ទុកដាក់​ខ្ពស់​ ក្នុង​ការ​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាជន​ភៀសសឹក​ ក្រោយ​វិលត្រឡប់​ទៅ​លំនៅឋាន​ និង​ការ​បន្ត​សកម្មភាព​ប្រចាំ​ថ្ងៃ​​វិញ​។ ជាមួយ​គ្នានេះ​ ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ អាជ្ញាធរ​មីន​ បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​សកម្មភាព​មីន​ទាំងអស់​ ជំរុញ​ចាត់​​វិធានការ​បន្ទាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដល់​ប្រជាជន​ភៀស​សឹក​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​គ្រោះ​ថ្នាក់​ជាយកថាហេតុ​ណា​មួយ​បង្ក​ឡើង​ដោយ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​បន្សល់​ទុក​ដោយ​យោធា​ថៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម