Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ ​ការប្រឌិតព័ត៌មានទាក់​ទងនឹងតម្លាភាព នៃការប្រឡងបាក់ឌុបជាទង្វើដ៏អសីលធម៌បំផុត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រឌិត និងភូតកុហកព័ត៌មានទាក់​ទងនឹងតម្លាភាពនៃការប្រឡងបាក់ឌុប ជាទង្វើដ៏អសីលធម៌បំផុត និងដែលគួរឲ្យស្អប់ខ្ពើម។ ការលើកឡើងនេះ បន្ទាប់ពីមានបុគ្គលទុច្ចរិត និងក្រុមជនអគតិមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើទៅក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន​ និងកីឡា បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២នេះថា ការប្រឌិត និងភូតកុហកព័ត៌មានទាក់​ទងនឹងតម្លាភាពនៃការប្រឡងបាក់ឌុប គឺនេះជាទង្វើដ៏អសីលធម៌បំផុត និងគ្មានការទទួលខុសត្រូវទាល់តែសោះ។ សម្តីបែបនេះ ជាការប្រមាថដល់កិច្ចខិតខំប្រឹងប្រែងរៀនសូត្រ របស់សិស្សា​នុសិស្សដែលជាបេក្ខជនគ្រប់រូប។

លើសពីនេះ សម្តីបែបនេះជាការមើលស្រាល ដល់ការបម្រើតួនាទីប្រកបដោយវិជ្ជាជីវៈ នៃបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាអ្នកស្មគ្រចិត្តសង្កេតការណ៍ ដែលកំពុងចូលរួមក្នុងដំណើរការប្រឡងបាក់ឌុបនេះ។

លោកបណ្ឌិត សាន វឌ្ឍនា បានលើកឡើងដែរថា សសយក ជារណសិរ្សយុវជនបើកទូលាយ សម្រាប់ការចូលរួមក្នុងការងារដោយស្ម័គ្រចិត្ត ក្នុងបុព្វហេតុជាតិនិងមាតុភូមិ និងការងារមនុស្សធម៌។ សសយក គឺសម្រាប់យុវជនគ្រប់រូប ដែលដាក់តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ តម្កល់មនសិការការងារជាចម្បង និងតម្កល់សីលធម៌សង្គមជាតម្រាយផ្លូវ។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានបញ្ជាក់ថា «សូមប្អូនៗបេក្ខជនទាំងអស់មេត្តាចងចាំថា “អ្នកចេះគឺជាប់” ហើយការប្រឡងបាក់ឌុប នឹងដំណើរការទៅប្រកបដោយយុត្តិធម៌ តម្លាភាព ស្របតាមគោលការណ៍ច្បាប់ ហើយដែលលទ្ធផលអាចទទួលយកបាន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម