ព័ត៌មានជាតិ
ទូតជប៉ុនសរសើរកម្ពុជាចំពោះកិច្ចខិតខំជួយមីយ៉ាន់ម៉ាឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ
នៅក្នុងឱកាសជួបសម្តែងការគួរសម និងជម្រាបលាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានបង្ហាញការកោតសរសើរកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

នៅចំពោះមុខលោក ប្រាក់ សុខុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូបានបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទេនោះ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ»។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានបង្ហាញការកោតសរសើរចំពោះការធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជា ជាពិសេសចំពោះការបំពេញតួនាទីដ៏ល្អប្រសើររបស់សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រធាននៃកិច្ចប្រជុំ។
លោកទូតលើកឡើងថា កិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់ ខណៈពេលមានវិបត្តិដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកកម្ពុជាបានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនចំពោះការគាំទ្រយ៉ាងសំខាន់ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានាពេលកន្លងទៅនេះ។
ដោយឡែកទំនាក់ទំនងទ្វេភាគី លោក ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ដោយការពេញចិត្តដែលទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ដែលជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។

បន្ថែមលើនេះ លោកប្រមុខការទូតកម្ពុជា និងលោកឯកអគ្គរាជទូតជប៉ុន ក៏បានយល់ស្របគ្នារៀបចំសកម្មភាពមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៧០ ខណៈលោក ប្រាក់ សុខុន ក៏បានបញ្ជាក់អំពីការត្រៀមទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាចុងខែមករា ឆ្នាំក្រោយ តបតាមការអញ្ជើញរបស់សមភាគីជប៉ុនផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


