ព័ត៌មានជាតិ
អ្នកកាសែតបារាំង L’Express ថា អាមេរិក កំពុងកើបលុយចំណេញពីសង្គ្រាម អ៊ុយក្រែន
អ្នកកាសែតបារាំងម្នាក់បាននិយាយថា សហរដ្ឋអាមេរិកកំពុងកើបប្រាក់ចំណេញកប់ក្ដោងពីជម្លោះនៅអ៊ុយក្រែនទាក់ទងនឹងឧស្ម័នធម្មជាតិរាវ (LNG) ឧស្សាហកម្មអាវុធ និងការប្រកួតប្រជែងផ្នែកឧស្សាហកម្មផ្សេងៗទៀតជាដើម ។

លោកស្រី Beatrice Mathieu ប្រធានផ្នែកសេដ្ឋកិច្ចនៃទស្សនាវដ្តីបារាំង L’Express បាននិយាយថា ឧស្សាហកម្មអាមេរិកកំពុងធ្វើកិច្ចសន្យានាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដែលផលិតនៅសហរដ្ឋអាមេរិកទៅកាន់អឺរ៉ុប ដើម្បីជំនួសឧស្ម័នរុស្ស៊ីដែលកំណត់ក្នុងតម្លៃខ្ពស់សម្រាប់អតិថិជនអាមេរិក ។ វិបត្តិថាមពលនេះកំពុងជំរុញឲ្យក្រុមហ៊ុនអ៊ឺរ៉ុបបង្វែរគោលដៅទៅកាន់សហរដ្ឋអាមេរិក ដែលការផ្គត់ផ្គង់ថាមពលត្រូវបានធានា និងថោកជាង ។
លោកស្រីបានបន្ថែមថា បន្ទាប់ពីការផ្ដល់សព្វាវុធដល់អ៊ុយក្រែនហើយ, បច្ចុប្បន្នឧស្សាហកម្មយោធាអាមេរិកកំពុងប្រញាប់ប្រញាល់ក្នុងការបំពេញស្តុកកងទ័ពអាមេរិក និងការបញ្ជាទិញពីបណ្តាប្រទេសអឺរ៉ុបផ្សេងៗ ជាពិសេសសម្រាប់មីស៊ីល និងកាណុងកាំភ្លើងជាដើម ។

ទន្ទឹមនោះ លោកស្រី Mathieu ក៏បានចង្អុលបង្ហាញទៀតផងដែរពីការខ្វះខាតការពឹងផ្អែករបស់អឺរ៉ុបលើពោតអ៊ុយក្រែន ហើយដោយសារការប្រមូលផលមិនសូវមាននៅក្នុងអ៊ុយក្រែននេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនផលិតអាមេរិកបានចាប់ផ្តើមនាំចេញពោតទៅអឺរ៉ុប ។
លោកស្រីបាននិយាយថា “ការគាំទ្រឥតងាករេរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់អ៊ុយក្រែនធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាអ្នកឈ្នះដ៏ធំនៅក្នុងឆាកនយោបាយពិភពលោក ដោយមិនចាំបាច់ចំណាយទាហានសូម្បីតែម្នាក់ឲ្យដើរលើទឹកដីអ៊ុយក្រែន ជាមួយនឹងការទទួលបានផលប្រយោជន៍ខាងភូមិសាស្ត្រ សេដ្ឋកិច្ច យោធា និងនយោបាយដែលមិនអាចប្រកែកបាន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Manila Times
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


