ព័ត៌មានជាតិ
ឧកញ៉ាម្នាក់ ប្រកាសចង់ជួប ក្មេងកំព្រា ០៥ នាក់បងប្អូន មានជីតាពិការ ម្តាយទើបស្លាប់ ០៧ ថ្ងៃ
ឧកញ៉ាស្រី ចាន់ថន ដែលគេស្គាល់ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ 7NG បានប្រកាសចង់ជួបក្មេងកំព្រា ០៥ នាក់ ដែលឪពុកម្តាយស្លាប់ចោល កំពុងរស់នៅជាមួយតាយាយយ៉ាងកម្សត់។

ថ្លែងដោយក្តីអាណិតអាសូរ លោកឧកញ៉ាចង់ស្វែងរកព័ត៌មានអាចទំនាក់ទំនងក្មេងកំព្រាទាំង ០៥ នាក់ ដើម្បីយកមកចិញ្ចឹម ផ្គត់ផ្គង់អាហារ និងផ្តល់លទ្ធភាពឲ្យបានចូលរៀនសូត្រ។
ក្មេងស្រីកំព្រាជាបងដែលត្រូវដើរតួជាម្តាយផងឪពុកផង ត្រូវរ៉ាប់រងមើលថែប្អូនតូចៗជាច្រើននាក់បានរៀបរាប់ទាំងទឹកភ្នែកថា ក្រោយឪពុកម្តាយស្លាប់ចោលទៅ ៥ នាក់បងប្អូនរបស់នាងត្រូវរស់នៅជាមួយតាយាយ ក្នុងផ្ទះតូចមួយក្នុងជីវភាពខ្វះមុខខ្វះក្រោយ។ ជីតារបស់នាងពិការ មិនអាចរកស៊ីអីបានទេ ហើយយាយដើរលក់ចេកឆាបក្នុងភូមិ បានលុយតិចតួចដើម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ។

យុវតីកំព្រាឪពុកម្តាយបានបន្តទៀតថា ជីវភាពក្រីក្រហើយ តាយាយរបស់នាងក៏ជំពាក់បំណុលគេទៀត ហើយសព្វថ្ងៃមិនសូវមានអីហូបគ្រប់គ្រាន់ទេ។ ណាមួយនាងក៏មិនទាន់មានលទ្ធភាពរកចំណូលជួយតាយាយដែលចាស់ជរា ដោយបានត្រឹមជួយមើលថែប្អូនៗដែលនៅតូចនៅឡើយ។
ក្មេងកំព្រាទាំង ០៥ នាក់ ដែលឧកញ៉ា ស្រី ចាន់ថន ប្រកាសចង់ជួយទំនុកបម្រុង មានទីលំនៅរស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


