ព័ត៌មានជាតិ
បុណ្យសមុទ្រ ៣ថ្ងៃ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ៧សែននាក់
ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យសមុទ្រឆ្នាំ ២០២២ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាភ្ញៀវទេសចរផ្ទៃក្នុងជាង ៧សែននាក់ ដោយមានកំណើន ២៩ភាគរយ បើប្រៀបធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ ២០១៧។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅថ្ងៃទី ១២ ខែធ្នូនេះថា ក្នុងឱកាសពិធីបុណ្យសមុទ្រឆ្នាំ ២០២២ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៧១២,៦១៤នាក់ មានការកើនឡើង ២៩ភាគរយ ហើយបើធៀបរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យសមុទ្រឆ្នាំ ២០១៧។

ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧០៨,៥៣៣នាក់ កើនឡើង ៣៣,៨ភាគរយ (ប្រមាណ៥០% ជាភ្ញៀវផ្ទៃក្នុងខេត្ត)។ ចំណែកភ្ញៀវទេសចរបរទេសមានចំនួន ៤,០៥៤នាក់ មានការថយចុះ ៨០ភាគរយ។ រីឯមានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិចំនួន ៧ជើង ហើយមានភ្ញៀវទេសចរសរុប ២៩១នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ១៨នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៧៣នាក់។

សម្រាប់ភ្ញៀវទេសចរទៅកម្សាន្តបណ្តាកោះនានាមានចំនួន ១,១៧៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៦៦៦ នាក់ និងភ្ញៀវទេសចរបរទេស ៥០៧នាក់។ ចំពោះភ្ញៀវទេសចរ ដើរកម្សាន្ដតាមរមណីយដ្ឋាន បណ្តាឆ្នេរ និងតន្រ្តីនានាមានចំនួន ៧១១,១២៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៧០៧,៨៤៩នាក់ និងភ្ញៀវទេសចរបរទេស ៣,២៧៤នាក់៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


