ព័ត៌មានជាតិ
អាជ្ញាធរអប្សរា ចុះអនុស្សរណៈបណ្តុះនិស្សិតកម្ពុជាអភិរក្សសំណង់បុរាណ
នៅមុខប្រាសាទបន្ទាយសំរ៉ែ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សរណៈ (MOU) ជាមួយសាកលវិទ្យាល័យឯកជនចំនួន២ គឺសាកលវិទ្យាបៀលប្រាយ និងសាកលវិទ្យាល័យអង្គរ ដើម្បីលើកកម្ពស់យុវជនជំនាន់ក្រោយ ចំពោះកិច្ចការអភិរក្សសំណង់បុរាណ។

ការចុះអនុស្សរណៈនៃសាកលវិទ្យាល័យទាំងពីរនេះធ្វើឡើងក្នុងគោលបំណង បើកឱកាសឱ្យក្រុមនិស្សិតផ្នែកស្ថាបត្យកម្ម អាចយល់ដឹងពីសំណង់បុរាណ ព្រមទាំងអាចសិក្សាយកបទពិសោធន៍លើកិច្ចការអភិរក្សថ្ម ជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅប្រាសាទសំរ៉ែនេះផងដែរ។
លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិ អប្សរា មានប្រសាសន៍ថា អ្នកជំនាញនៃអង្គការអាល្លឺម៉ង់ BIZ ដែលជាក្រុមឯកទេសខាងអភិរក្សថ្ម នៅតាមប្រាសាទបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ធនធានមនុស្សខ្មែរ ដែលចេះជួសជុល និងព្យាបាលថ្ម ប្រាសាទបុរាណនៅមានចំនួនតិចនៅឡើយ។ ហេតុដូចនេះ ស្របតាមការចុះអនុស្សរណៈនេះ លោក អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរារំពឹងថានេះអាចជាឱកាសដ៏ល្អមួយ សម្រាប់សកលវិទ្យាល័យឯកជនទាំងពីរ ក្នុងការចូលរួមបណ្ដុះបណ្ដាលនិស្សិតឱ្យយល់ដឹងទៅលើសំណង់បុរាណ ដើម្បីរួមចំណែកជួយអភិរក្ស និងថែរក្សាមរតកដូនតាឱ្យបានគង់វង្សយូរអង្វែងតទៅទៀត។

ជាមួយគ្នានេះ នាយកសាលានៃសាកលវិទ្យាល័យបៀលប្រាយសៀមរាប បានបង្ហាញនូវសុទិដ្ឋិនិយម ដែលអាជ្ញាធរ ជាតិអប្សរា បានអនុញ្ញាតឱ្យក្រុមនិស្សិតមកពីសាកលវិទ្យាល័យទាំងពីរបានចូលរួមសិក្សាពីជំនាញអភិរក្សថ្មនៃសំណង់បុរាណនេះ។

ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំទាំងពីរក៏រំពឹងយ៉ាងមុតមាំថា តាមរយៈអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នជំនាញមួយ ដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ ព្រមទាំងអ្នកជំនាញរបស់អង្គការអាល្លឺម៉ង់GIZ ជួយបណ្ដុះបណ្ដាលដល់និស្សិតឱ្យមានសមត្ថភាពពេញលេញ ដើម្បីអាចរួមចំណែកអភិរក្សសំណង់និងប្រាសាទបុរាណនានានាពេលអនាគត៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


