ព័ត៌មានជាតិ
អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅអង្គរវត្តមានទីផ្សារ ក្រោយទេសចរបរទេសងើបឡើងវិញ
អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅមុខប្រាសាទអង្គរវត្ត បានសម្តែងក្តីសប្បាយរីករាយ នៅពេលដែលបានឃើញភ្ញៀវទេសចរបរទេសចាប់ផ្តើមត្រឡប់មកទស្សនាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ (ប្រាសាទអង្គរវត្ត)ជាថ្មីឡើងវិញ។

អាជីវករម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា អ្នកស្រីបានប្រកបរបរលក់វត្ថុអនុស្សាវរីយ៍នៅឧទ្យានប្រាសាទអង្គរវត្តនេះរាប់សិបឆ្នាំមកហើយ។ អ្នកស្រីបន្តថា ការលក់ដូរមុខរបរនេះទើបមានភាពប្រសើរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។
ក្រុមអាជីវករ បានលើកឡើងថា ក្នុងអំឡុងពេលកូវីដ គ្រប់បែបយ៉ាងគឺស្ងាត់ទាំងអស់។ ប៉ុន្តែបច្ចុប្បន្ននេះចាប់ផ្តើមមានភ្ញៀវទេសចរច្រើនឡើងវិញ ធ្វើឱ្យចរន្តការលក់ដូរដំណើរការប្រសើរជាងមុន ពោលគឺមិនដូចកាលពីអំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ដែលការលក់ដូរប្រចាំថ្ងៃគឺសូន្យតែម្តង។

បច្ចុប្បន្ន ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានភ្ញៀវមកលេងអង្គវត្តច្រើន ហើយការលក់ដូរក៏លក់ដាច់។ អាជីវករ បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកលក់វត្ថុអនុស្សាវរីយ៍ ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញភ្ញៀវទេសចរត្រឡប់មកទស្សនាប្រាសាទអង្គរវត្តឡើងវិញ។
អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាប្រាសាទអង្គរវត្ត បានងើបឡើងវិញជាបន្តបន្ទាប់ ដែលក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២២ រមណីយដ្ឋានអង្គវត្តនេះមានភ្ញៀវទេសចរបរទេសមកទស្សនាជាង ២២៥,០០០នាក់។
បច្ចុប្បន្នប្រាសាទអង្គរវត្តមានភ្ញៀវទេសចរបរទេសមកទស្សនាចន្លោះពី ១៨០០នាក់ ទៅ២០០០នាក់ក្នុងមួយថ្ងៃ ជាការកើនឡើងយ៉ាងខ្លាំង ដែលពីមុនបានត្រឹមតែប្រហែល ៧០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ពោលគឺកាលពីអំឡុងពេលផ្ទុះកូវីដ-១៩៕ Mgronline


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


