ព័ត៌មានជាតិ
គណៈកម្មការផ្សារដើមគ បន្តចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវមុន្នីរ៉េត កាត់បន្ថយការកកស្ទះចរាចរណ៍
បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតែជារឿងសំខាន់ ដោយសារតែក្រុមអាជីករមួយចំនួននៅតែបន្តដាក់តាំងលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើផ្លូវសាធារណៈ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់សោភ័ណភាព។

ជាក់ស្ដែងលោក ទិត្យ វិទ្ធី ប្រធានគណៈកម្មការផ្សារ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវមុន្នីរ៉េត ចាប់ពីស្តុបចេនឡា រហូតដល់ស្តុបពេទ្យវិសាលសុខ និងបានណែនាំឱ្យអាជីវករបញ្ឈប់ការលក់ដូរលើផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍។ លោកបានបន្ថែមទៀតថា អាជីករទាំងអស់តម្រូវឱ្យមានការលក់ដូរទំនិញមានរបៀបរៀបរយល្អ ជៀសវាងឱ្យបាននូវការដាក់តាំងទំនិញគ្រប់ប្រភេទលក់គ្មានសណ្តាប់ធ្នាប់។ ពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់ និង ការរំលោភទ្រូងផ្លូវ និង ចិញ្ចើមផ្លូវពីសំណាក់អាជីវករមួយចំនួន ធើ្វឱ្យផ្លូវរួមតូច មធ្យោបាយធើ្វដំណើរច្រើន បង្កជាការកកស្ទះចរាចរណ៍។


គួររំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យ អភិបាលខណ្ឌទាំង១៤ បន្តយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់ ការកកស្ទះចរាចរណ៍ ការដាក់តាំងទំនិញគ្រប់ប្រភេទលក់គ្មានសណ្តាប់ធ្នាប់ និងជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់ពីសំណាក់ពលរដ្ឋ ពិសេសមើលនៅតាមសាលារៀនឯកជនមួយចំនួន ដោយសាលាទាំងនេះ ក្នុង១ថ្ងៃ ស្ទះចរាចរណ៍រហូត៤ដង។

ជាមួយគ្នាផងដែរ គណៈកម្មការផ្សារ ក៏បានអំពាវនាវឱ្យអាជីវករ អ្នកប្រកបសេវាដឹកជញ្ជូន និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមមេត្តាចូលរួមសហការជាមួយអាជ្ញាធរចុះណែនាំជាប្រចាំ៕
ដោយ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


