ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយការកក់ស្ទះ
បញ្ហាសណ្ដាប់ធ្នាប់នៅតែជាបញ្ហាមួយដែលអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ តែងធើ្វការចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ និង ធើ្វការអប់រំណែនាំ ដើម្បីកាត់បន្ថយ ការកកស្ទះ លក់ដូរគ្មានសណ្តាប់ធ្នាប់ ធើ្វអោយបាត់បង់សោភ័ណភាពក្នុងមូលដ្ឋានផងដែរ។

ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ដោយមានការចូលរួម លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាប ណែនាំចំពោះក្រុមអាជីវករលក់ដូរទំនិញ បន្លែ ត្រី-សាច់ ផ្សេងៗ នៅលើចិញ្ចើមផ្លូវ នៅតាមបណ្ដោយផ្លូវលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ចំពោះបញ្ហាប្រឈមដែរធើ្វអោយមានការកកស្ទះ នឹងបាត់បង់នូវសោភ័ណភាពក្នុងមូលដ្ឋានដោយសារតែ នៅពេលម៉ោងកម្មករ កម្មការនី ចេញពីរោងចក្រច្រើន អ្នកលក់ដូរតាមរទេះរ៉ឺម៉ក បន្លែ ផ្លែឈើ បាយ សាច់សម្រាប់កម្មករ កម្មការនី តែងតែដាក់តាំងលក់ម្ហូបអាហារ របស់របរផ្សេងៗ នៅលើចញ្ចើមផ្លូវ ធើ្វអោយផ្លូវរួមតូចពិបាកក្នុងការធើ្វដំណើរ។ ក្នុងការចុះអនុវត្តវិធានការរដ្ឋបាល អាជ្ញាធរសង្កាត់ ខណ្ឌ បានចេញសេក្ដីជូនដំណឹងជាមុនរួចនិងទុកពេលរុះរើចេញដោយខ្លួន និងកាត់សំយាបដែលបានសាងសង់រំលោភលើចញ្ចើមផ្លូវផងដែរ ក្នុងការចុះរៀបចំសណ្ដាប់អោយមានរបៀបរៀបរយក្នុងមូលដ្ឋានអោយបានប្រសើរឡើង។


ជាមួយគ្នាផងដែរអាជ្ញាធរបានសំណូមពរអោយអាជីវករទាំងអស់ចូលរួមជាមួយនឹងអាជ្ញាធរ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់និងលក់ដូរតាមអ្វីដែលអាជ្ញាធរបានរៀបចំជូនដោយកំណត់ព្រំអោយលក់បានត្រឹមត្រូវ ជៀសវាងការលក់ដូរធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ៕អត្ថបទ៖ ម៉េង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


