Connect with us

ព័ត៌មានជាតិ

រថយន្តជាង ១៧ ម៉ឺនគ្រឿង​ ប្រឈម​ការ​ផាក​ពិន័យ​ដោយ​សារ​មិន​បាន​យក​មកឆៀក

បានផុស

នៅ

បើ​តាម​ការ​បញ្ជាក់​​ពី​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បច្ចុប្បន្ន​នេះ​មាន​រថយន្ត​ចំនួន ១៧១ ០០០ គ្រឿង​មិន​ទាន់​បាន​យក​មក​ត្រួត​ពិនិត្យ​បច្ចេកទេសឬ​ហួស​សុពលភាព​ក្នុង​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស (ឆៀក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ថ្លែង​នៅ​ក្នុង​ឱកាស​ចូល​រួមសម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានយន្ត (ឆៀក) ផ្សារ​ដីហុយនៅ​ព្រឹកនេះ ​បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​រថយន្តដែលហួស​សុពលភាព​ឆៀក ​ត្រូវ​នាំ​រថយន្ត​មក​ត្រួត​ពិនិត្យ​បច្ចេកទេស​ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ចៀសវាង​រង​ការ​ផាក​ពិន័យ និង​រួម​ចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្ត។

បើ​តាម​លោក​រដ្ឋមន្រ្តី​ក្នុង​មួយ​ថ្ងៃ​មាន​ជនរងគ្រោះ ៥ នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ឲ្យ​កម្ពុជា​​ត្រូវ​ខាត​បង់​ថវិកា​ប្រមាណ​​ ៤៥០ លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​ ដោយសារ​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម