ព័ត៌មានជាតិ
មន្ត្រីជំនាញ កំពុងធ្វើឲ្យប្រសើរឡើងផ្លូវជាង ៣គីឡូម៉ែត្រ ទៅកាន់តំបន់រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប
ក្រុមមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បាននិងកំពុងអ៊ុតថ្នល់កៅស៊ូធ្វើឲ្យប្រសើរឡើងមួយកម្រិតទៀត នៅក្នុងតំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប គ្រាកំណាត់ផ្លូវមួយចំនួនរងការខូចខាត។

ផ្លូវថ្នល់កៅស៊ូប្រភេទ AC ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ត្រូវបានកែលម្អធ្វើឲ្យប្រសើរឡើង ដើម្បីឲ្យកាន់តែងាយស្រួលធ្វើដំណើរទៅមក ដោយមិនសូវបារម្ភពីសុវត្ថិភាពដូចពេលមុនៗនោះទេ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង គូសបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ២០ ខែធ្នូនេះថា ២ទៅ ៣ថ្ងៃមកហើយ ដែលក្រុមការងារជំនាញ បើកយុទ្ធនាការចុះពិនិត្យជួសជុលថែទាំ តាមរយៈការអ៊ុតកៅស៊ុប្រភេទ ACប្រវែងជាង ៣គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្រាស់ ៧ហ៊ុន ចាប់ពីខ្លោងទ្វារចូលសហគមន៍ទេសចរពាមក្រសោប រហូតមកដល់កែងផ្លូវកៅស៊ូ សិរីកា ក្រុងខេមរភូមិន្ទ។

លោក អន ដាវុធ លើកឡើងថា គម្រោងជួសជុលថែទាំងនេះ អនុវត្តក្រោមកញ្ចប់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោកស្រី មិថុនា ភូថង អភិបាលខេត្ត ក្នុងគោលដើម្បីលើកកម្ពស់សុវត្ថិភាពបានមួយកម្រិតថែមទៀត ដល់រាល់ការចរាចរណ៍របស់ពលរដ្ឋ និងអ្នកទេសចរជិតឆ្ងាយមកលេងកម្សាន្ត នៅរមណីយដ្ឋានអេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប។

បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សព្វថ្ងៃនេះ កំណាត់ផ្លូវថ្នល់ ១ខ្សែនេះ មានសភាពជង្ហុកជ្រៅ ចំណុចខ្លះហួសសុពលភាពប្រើប្រាស់ នាំឲ្យពិបាកធ្វើដំណើរ ហើយងាយប្រឈមនឹងបង្កគ្រោះថ្នាក់ចរាចរណ៍។ សកម្មភាពអ៊ុតកៅស៊ូថ្មី គ្រោងបញ្ចប់នៅដើមខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខ ប្រសិនគ្មានការប្រែប្រួលណាមួយនោះ។

ក្រៅពីថ្នល់កៅស៊ូ គេសង្កេតឃើញថា ៣ឆ្នាំចុងក្រោយនេះ មូលដ្ឋានឃុំពាមក្រសោប កកើតមានផ្លូវបេតុងថ្មីៗជាច្រើនខ្សែ តបតាមការសំណូមពរ និងស្នើសុំរបស់ប្រជាពលរដ្ឋ ដោយអាជ្ញាធរបានប្រើប្រាស់កញ្ចក់ថវិកាអភិវឌ្ឍន៍ផង កៀរគរពីសប្បុរសជនផង។

លោកស្រី នាង គុន ជំទប់ទី ២ នៃឃុំពាមក្រសោប ថ្លែងថា គិតចាប់ពីឆ្នាំ ២០២០ ដល់២០២២នេះ អាជ្ញាធរ បានកសាងផ្លូវបេតុងចំនួន ៥ខ្សែធំៗ ស្មើនឹងប្រវែងជិត ២គីឡូម៉ែត្រ ដើម្បីបំពេញសេចក្តីត្រូវចង់បានរបស់ប្រជាពលរដ្ឋក្នុងភូមិនីមួយៗ។ សម្រាប់ឆ្នាំ ២០២៣ អាជ្ញាធរក៏លើកគម្រោងធ្វើផ្លូវ ឬស្ពានបេតុងទៀតផងដែរ ដល់ពលរដ្ឋរស់នៅដែនកោះដាច់ស្រយោល ខណៈជាមានការស្នើសុំច្រើនពីពលរដ្ឋម្ចាស់ឆ្នោត៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


