ព័ត៌មានជាតិ
ម្ចាស់ស្នាដៃកំណាព្យរឿង “ម្ចាស់ជីវិត” ជយលាភីលេខ 1 ស្នើសម្តេចតេជោគាំទ្របោះពុម្ភសៀវភៅ
ស្នាដៃកំណាព្យរឿង”ម្ចាស់ជីវិត”ជាប់ជយលាភីលេខ 1 ពានរង្វាន់អក្សរសិល្ប៍ 7 មករា ស្នើសុំសម្ដេចតេជោ ហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយគាំទ្រឧបត្ថម្ភក្នុងការបោះពុម្ពសៀវភៅ។
លោក សំ សុភារិន្ទ ជាអតីតកូនសិស្សអ្នកនិពន្ធម្នាក់ធ្លាប់បានរៀននិងទទួលបានការឧបត្ថម្ភពីសម្ដេចតេជោគាំទ្រថវិកាក្នុងការរៀនតែងនិពន្ធនៅសមាគមអ្នកនិពន្ធក្នុងវត្តបទុមវតី។

ក្រោយពីបញ្ចប់ការសិក្សានៅទីនោះរួចមក លោកមានឱកាសបានសរសេរ និងនិពន្ធសៀវភៅរឿងមួយចំនួនដែលធ្លាប់ជាប់ជយលាភីមានកំណាព្យរឿង “ម្ចាស់ជីវិត” តែពុំមានលទ្ធភាពក្នុងការផ្សព្វផ្សាយចេញជារូបរាង។

សៀវភៅកំណាព្យរឿង” ម្ចាស់ជីវិត”គឺជាសៀវភៅមួយដែលសរសេរទាក់ទងជីវិតតស៊ូរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន នៃការរស់រានឡើងវិញថ្ងៃ 7 មករា។ ជាពិសេសផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ប្រទេសជាតិ ផ្តើមចេញពីបាតដៃទទេរហូតមកដល់ប្រទេសជាតិប្រែប្រួលមុខមាត់ថ្មី ប្រជាជនកម្ពុជាមានស្ថេរភាព សម្បូរសប្បាយ រុងរឿងមកដល់សព្វថ្ងៃនេះ។
លោក សំ សុភារិន្ទ ជាអ្នកនិពន្ធធ្លាប់ទទួលបានជយលាភីជាច្រើនដូចជា មហោស្រពការប្រលងតែងនិពន្ធ ដែលបានទទួលពានរង្វាន់ព្រះបាទសុរាម្រិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងពានរង្វាន់របស់ព្រះសីហនុរាជ របស់សមាគមអ្នកនិពន្ធខ្មែរ។

ពេលនេះលោកចង់បោះពុម្ពសៀវភៅកំណាព្យរឿង “ម្ចាស់ជីវិត” ដែលធ្លាប់ទទួលជយលាភីលេខ១ពានរង្វាន់មហោស្រព ៧ មករា ក្នុងឆ្នាំ ២០០៩។ ដោយសារការខ្វះខាតថវិកាក្នុងការបោះពុម្ពសៀវភៅឲ្យចេញជារូបរាងបាន លោកសុំជំនួយថវិកាពីសម្ដេចតេជោជួយឧបត្ថម្ភជ្រោមជ្រែងឲ្យសៀវភៅប្រលោមលោករបស់លោកបានចេញជារូបរាង។

លោកសំ សុភារិន្ទ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ចូលចិត្តសរសេរសៀវភៅនិងនិពន្ធ។ ស្នាដៃនិពន្ធជាច្រើនដែលកើតចេញពីអ្នកនិពន្ធរូបនេះផ្ទាល់បានដាក់លក់នៅទីផ្សារជាច្រើនមកហើយ៕
អត្ថបទ៖ រុងរឿង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


