Connect with us

ព័ត៌មានជាតិ

លោក ខូយ រីដា៖ បងប្អូនកងទ័ព គឺជាវីរបុរសវីរនារី ក្នុងជួកងកម្លាំងប្រដាប់អាវុធ ដែលលះបង់អាយុជីវិតការពារទឹកដី

បានផុស

នៅ

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានដឹកនាំប្រតិភូក្នុងខេត្តពោធិ៍សាត់ចុះសួសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធជួរ​មុខមុខនៅតំបន់យុត្តិសាស្រ្តខ្សែក្រវ៉ាត់ការពារព្រំដែន(ថ្មដា) និងដោះស្រាយជូនកម្លាំងទាំងអស់ដល់គ្រួសារដែលគ្មានទីជំរកពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាចុះសួសុខទុក្ខ និងដោះស្រាយជូនដល់កម្លាំងប្រដាប់អាវុធនេះគឺធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២២ លើទីតាំងយុត្តិសាស្រ្ត(៤)កន្លែង ទី១ កងកម្លាំងអនុសេធំលេខ១ ទី២ កងកម្លាំងវរះការពារព្រំដែនលេខ៥០១ ទី៣ កងកម្លាំងវរះសេនាតូចលេខ១ និងទី៤ កងកម្លាំងប្រដាប់អាវុធនគរបាលជាតិការពារព្រំដែនគោកលេខ៨២៥ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសអញ្ជើញជួបសំណេះណាលនោះ លោក ខូយ រីដា និងប្រតិភូខេត្តក៍បានពាំនាំនូវស្បៀងអាហារ គ្រឿងបរិភោគ មាន អង្ករ មី ស្រាបៀរ ទឹកត្រី ទឹកសាអុីវ ប្រហុក ត្រីងៀត អាវរងា និង ថវិការចំនួន (២០លានរៀល) ដល់កងកម្លាំងទាំង៤ទីតាំងឈរជើង ដោះស្រាយបញ្ហាបន្ថែមប្រឈមមុខដូចជាការខ្វះខាតនូវ សាំងសង្សី ធុងទឹក ជាដើម។

លោកអភិបាលខេត្តបានមានប្រសាសន៍ទៅកាន់កម្លាំងទាំងអស់ថា បងប្អូនគឺជាវីរបុរសវីរនារីក្នុងជួកងកម្លាំងប្រដាប់អាវុធ ដែលលះបង់អាយុជីវិតការពារទឹកដី ក្នុងនាមខ្ញុំជាអភិបាលខេត្តដែលរាជរដ្ថាភិបាលទុកចិត្តប្រគល់ភារកិច្ចជូន និងព្យាយាមដោះស្រាយជូនដល់គ្រួសារកងម្លាំងនៅបន្ទាត់ខ្សែក្រវ៉ាត់ការពារព្រំដែន មួយចំនួនដែលគ្មានលំនៅដ្ថានពិតប្រាកដនាពេលខាងមុខជាមិនខាន៕

អត្ថបទ៖ លាន គ្រន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម