ព័ត៌មានជាតិ
ពលរដ្ឋឃុំអូសោមទទួលយកដំណោះស្រាយវិវាទដីធ្លីរបស់អភិបាលខេត្តពោធិ៍សាត់ក្រៅប្រព័ន្ធតុលាការ
តាមរយៈវេទិការសាធារណៈពលរដ្ឋជាច្រើនគ្រួសារដែលមានវិវាទដីធ្លីបានទទួលយកទាំងព្រមជាមួយនឹងភាពរីករាយរាល់ការដោះស្រាយដោយស្មើភាពមិនលំអៀងដោយជោគជ័យឈ្នះៗសងខាងរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ក្រោយពីបានស្ដាប់បញ្ហារបស់ពលរដ្ឋទាំង ៣ ភូមិ ក្នុឃុំអូសោមដែលមានទំនាស់ចំនួន០៩ករណី និងមានរឿងមួយចំនួនផ្សេងៗឲ្យជួយដោះស្រាយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ក៍បានលើកឡើងថា នៅចំពោះមុខពលរដ្ឋទាំងអស់ និងមកពីគ្រប់ស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធបានទទួលយកពិនិត្យ វិភាគវាយតម្លៃដោយមានការយកចិត្តទុកដាក់ប្រកបដោយសុភាគវិនិច្ឆ័យនិងទំនោលទទួលខុសត្រូវខ្ពស់។
អភិបាលខេត្តក៍បានដោះស្រាយភ្លាមៗ ប្រកាន់ភ្ជាប់នៅភាពយុត្តិធម៌ ស្របតាមច្បាប់លាយឡំជាមួយនឹងមនោសញ្ចេតនាផងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីពាក់ព័ន្ធផងដោយយកដំណោះស្រាយឈ្នះៗទាំងអស់គ្នា ដោយមិនលំអៀងលើភាគីណាឡើយ។

លោក ខូយ រីដា ក៏បានថ្លែងអរគុណយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងទំនាស់វិវាទក្រៅប្រព័ន្ធតុលាការជូនបងប្អូនដោយជោគជ័យឈ្នះៗទាំងអស់គ្នា ដោយភាពកក់ក្ដៅ និងប្រព្រឹត្តយកទៅដោយរលូនបំផុត ដែលយើងទទួលយកបានទាំងអស់គ្នា។
លោកអភិបាលខេត្តរូបនេះក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាធនធានធម្មជាតិព្រៃឈើឲ្យនៅគង់វង្សដើម្បីធានានិរន្តរភាពវិស័យទេសចរណ៍ព្រោះថាតំបន់អូរសោមគឺជាតំបន់អេកូទេសចរណ៍សំបូរបែបដែលទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិឲ្យចូលមកកម្សាន្តលេងដោយមិនរារែកឡើយ៕


អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


