Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ រៀបចំកម្មវិធីឆ្លងឆ្នាំសកលដំបូង មានប្រជាពលរដ្ឋចូលរួមជិត២ម៉ឺននាក់

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ធំ រៀបចំកម្មវិធីឆ្លងឆ្នាំសកល ២០២២-២០២៣ ដែលមានប្រជាពលរដ្ឋមកលេងកំសាន្តនៅសួនស្ទឹងសែន ប្រមាណជិត២ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ធំ រៀបចំកម្មវិធីឆ្លង​សកល។ ទន្ទឹមជាមួយគ្នានេះដែរ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលខេត្តកំពង់ធំ ប្រាប់ឲ្យដឹងថា កម្មវិធីនេះ គឺការរៀបចំដំបូងរបស់ខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជិត២ម៉ឺននាក់។

លោកបន្ថែមថា នៅក្នុងរាត្រីនៃកម្មវិធីឆ្លងឆ្នាំសកល មានរៀបចំការប្រគំតន្រ្តីសម្រាប់រាំលេងកំសាន្ត នៅបរិវេណធំទូលាយ របស់សួនស្ទឹងសែន សួនសម្តេចតេជោ វេរ៉ងដាសាងសង់ថ្មី និងមានការដុតកាំជ្រួច ដែលបានបង្កើននូវភាពសប្បាយរីករាយ ក្រោមដំបូលសន្តិភាព។ ស្របពេលជាមួយគ្នានេះដែរ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ មានភាពរលូន មិនមានករណីហិង្សា អសន្តិសុខ ក្មេងទំនើងឡើយ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម