ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រជុំទ្វេភាគីជាមួយវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមប្រជុំទ្វេភាគីជាមួយវៀតណាម ដែលកិច្ចប្រជុំនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ តាមប្រព័ន្ធ Video conference ដែលភាគីវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមព័ត៌មានពីវេបសាយរបស់គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ បានធ្វើឡើងនៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ ទាំងបីប្រភេទ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័ន ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការជាច្រើនរូបទៀតផងដែរ ហើយនៅទីបញ្ចប់ក៏បានចុះហត្ថលេខាលើពិធីសារកិច្ច សហប្រតិបត្តិការឆ្នាំ២០២០-២០២១ផងដែរ។

ចំពោះខ្លឹមសារពេញ ពីកិច្ចប្រជុំរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ នៅមិនទាន់ទទួលបាននៅឡើយទេ៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


