ព័ត៌មានជាតិ
ទេសចរជាង ៣៣ ម៉ឺននាក់ បានមកលេងខេត្តកោះកុង កាលពីឆ្នាំ ២០២២
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជាង ៣៣ ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្តនៅក្នុងខេត្តកោះកុង កាលពីឆ្នាំ ២០២២ កន្លងទៅ ដោយតួលេខនេះ ត្រូវបានមន្ត្រីជំនាញ បង្ហាញថា កើនឡើង ១៩ ម៉ឺននាក់។

ស្ទុះការមកលំហែកាយភ្ញៀវទេសចរជាតិ និងចម្រុះជាតិសាសន៍នៅខេត្តកោះកុង ត្រូវបានមន្ត្រីជំនាញវាយតម្លៃថា វាកើនឡើងប្រមាណ ១៩៣.០៤០ នាក់ ក្នុងចំណោមអ្នកទេសចរសរុប ៣៣១.៩២៦ នាក់ ស្មើនឹង ១៣៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២១។

លោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ នេះថា កាលដែលនាំឲ្យខេត្តមានស្ទុះភ្ញៀវទេសចរមកកម្សាន្តច្រើនបែបនេះ ក៏ព្រោះតែអ្នកទេសចរបានផ្លាស់ប្ដូរការដំណើរចរបែបទំនើបមកទេសចរណ៍បែបអេកូតាមព្រៃភ្នំធម្មជាតិវិញ រួមមាន ៖ ការបោះតង់ កម្សាន្តតាមឆ្នេរកោះ ងូតទឹកជ្រោះ និងដំណើរកម្សាន្តបែបផ្សងព្រេង។

ចំពោះកត្តាអាកាសធាតុអំណោយផលល្អ មានតំបន់ទេសចរណ៍បង្កើតថ្មីៗ និងព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត ក៏ លោក សុខ ចាន់គ្រឹះស្នា អះអាងថា ជាផលហេតុធ្វើឲ្យមានអ្នកទេសចរមកលេងកាន់តែច្រើនផងដែរ។

ទន្ទឹមនឹងកំណើនមានភ្ញៀវទេសចរ មន្ទីរជំនាញ បានបន្តជំរុញឲ្យមានការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា តាមបែបគន្លងប្រក្រតីថ្មី សម្រាប់អាជីវកម្មទេសចរណ៍ទូទាំងខេត្ត។

៤ ខែ អំឡុងឆ្នាំ ២០២២ មន្ទីរទេសចរណ៍ខេត្តកោះកុង សម្រេចផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍តាមរយៈអង្គភាពច្រកចេញតែមួយរបស់រដ្ឋបាលខេត្ត ក្រុង និងស្រុក បានសរុប ១១២ កន្លែង ដល់អ្នកវិនិយោគ ដើម្បីចូលរួមអភិវឌ្ឍន៍ និងពង្រឹងសេវាកម្មទៅកាន់អ្នកទេសចរទូទៅបានមកលេងលំហែ។

ពាក់ព័ន្ធបញ្ហាវិស័យទេសចរណ៍នេះ ក៏ជួបបញ្ហាប្រឈមណាស់ដែរ ដោយសារគុណភាពសេវាកម្មទេសចរណ៍នៅមានកម្រិតនៅឡើយ ថ្វីត្បិតមន្ត្រីជំនាញ បើកវគ្គបណ្ដុះបណ្ដាល និងណែនាំពង្រឹងសេវាកម្មទេសចរណ៍តាមបណ្ដាអាជីវកម្មទេសចរណ៍ ពិសេសវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្តផ្ទាល់តែម្ដង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


