ព័ត៌មានជាតិ
រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់ថា កម្ពុជា ជាប្រទេសគ្មានមីនដើម្បីអភិវឌ្ឍប្រកបដោយសុវត្ថិភាព
សកម្មភាពបោសសំអាតមីនត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអទិភាពចម្បង ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជំរុញការអភិវឌ្ឍន៍កម្ពុជា បានកំណត់នូវចក្ខុវិស័យយ៉ាងច្បាស់លាស់ថា ប្រទេសកម្ពុជាជាប្រទេសដែលគ្មានមីនការគំរាមកំហែងដោយសំណល់ជាតិផ្ទុះពីសង្រ្គាមបានកាត់បន្ថយឱ្យមានកម្រិតអប្បបរមា ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍមនុស្សឲ្យប្រព្រឹត្តទៅដោយសុវត្ថិភាព។ នេះបើតាមសារាចរណ៍របស់រាជរដ្ឋាភិបាល ស្តីពី ការពង្រឹងបន្ថែមលើកការគ្រប់គ្រងសកម្មភាពមីន។

ជាមួយគ្នានេះរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការជាយុទ្ធសាស្ត្រ ដោយកំណត់យកឆ្នាំ ២០២៥ ជាឆ្នាំដែលកម្ពុជាគ្មានមីន។ ដើម្បីសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្ររាជរដ្ឋាភិបាលធ្វើការណែនាំ បន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍប្រទេសជាមិត្តវិស័យឯកជននិងសប្បុរសជនទាំងផ្នែកបច្ចេកទេសថវិកាសម្ភារៈ និងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនិងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ពីក្រសួងស្ថាប័នដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនដើម្បីពិគ្រោះយោបល់អំពីស្ថានភាពនៃការគំរាមដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះឬទីតាំងដែលត្រូវអនុវត្តគម្រោងការដូចជាកំណត់នូវវិធានការចាំបាច់ និងវិធីសាស្ត្រដើម្បីបញ្ចៀស ហានិភ័យនានា ដែលអាចកើតមាន។ ការចុះកិច្ចសន្យាត្រូវធ្វើឡើងជាមួយប្រតិបត្តិករបោសសំអាតមីនដែលមានអាជ្ញាធរ ដោយមានអាជ្ញាប័ណ្ណនិងបានទទួលស្គាល់នៅមានសុពលភាពពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមានប៉ុណ្ណោះដើម្បីលើកកម្ពស់និងធានានូវការគោរពស្តង់ដារនៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រកប ដោយគុណភាព និងធានាបាននូវសុវត្ថិភាពពេញលេញ។
ក្រុមហ៊ុនអាជីវកម្មនិងអ្នកសាងសង់គម្រោងឯកជនត្រូវសហការនិងពិភាក្សាជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីនដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដនៃទីតាំងដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនឹងចាំបាច់ត្រូវបោសសំអាតជាមុន មុននឹងចាប់ផ្ដើមអនុវត្តការងារសាងសង់ឬសកម្មភាពនានារបស់ខ្លួន។
សារាចរណ៍បានលើកទឹកចិត្តដល់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសំអាតមីន។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនត្រូវកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធនានាដើម្បីធានានូវសុខដុមនីយកម្មរចនាសម្ព័ននៃការគ្រប់គ្រងសកម្មភាពមីន និងត្រូវបន្តអនុវត្តយន្តការភូមិអស់មីនឲ្យបានជោគជ័យ។
ប្រតិបត្តិករបងសំអាតមីនជាតិ អន្តរជាតិ ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនក្នុងការពង្រឹងបន្ថែមលើការគ្រប់គ្រងសកម្មភាពមីន និងបញ្ជូនកងកម្លាំងដែលជនជាតិខ្មែរក្នុងការងារសកម្មភាពមីនទៅបំពេញសកម្មភាពនៅក្រៅប្រទេស។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីនត្រូវតែធ្វើការសិក្សាអំពីលទ្ធភាពនៃការកាត់បន្ថយផ្ទៃដីដែលមានការគំរាមដោយសារមីន តាមវិធីសាស្ត្រមិនបច្ចេកទេស ប្រកបដោយសុវត្ថិភាពប្រសិទ្ធភាព និងប្រសិទ្ធផលឲ្យបានពេញលេញតាមតែអាចធ្វើទៅបានសំដៅបង្កើនល្បឿនបោសសំអាតមីននៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


