ព័ត៌មានជាតិ
មកដឹងលក្ខខណ្ឌងាយៗក្នុងការចូលរៀននៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី
វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលបណ្ដុះបណ្ដាលលើជំនាញវិទ្យាសាស្ត្រអគ្គិសនី សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងជំនាញពិសេសសម្រាប់បុគ្គលិកអគ្គិសនី។ ចំពោះលក្ខខណ្ឌដែលអាចសិក្សានៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនីនេះបាន គឺតាមរយៈការប្រឡងជ្រើសរើស ហើយជាការសិក្សាឥតបង់ថ្លៃ។

ការប្រឡងជ្រើសរើសនេះផ្អោតលើវិញ្ញាសាសរសេរសម្រាប់មុខវិជ្ជាចំនួន ៣ គឺគណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេសកម្រិតថ្នាក់ទី១២។ មុនឈានទៅដល់ការប្រឡង បេក្ខជនទាំងអស់ត្រូវបំពេញពាក្យសុំចូលរៀន ១ច្បាប់ ដោយមានភ្ជាប់ជាមួយសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
សម្រាប់ថ្នាក់បរិញ្ញាបត្ររងអគ្គិសនីវិញ បេក្ខជនត្រូវមានសញ្ញាបត្រ ឬបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសម្រាប់ថ្នាក់បរិញ្ញាបត្រវិស្វករអគ្គិសនី ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានកម្រិតស្មើ។ បន្ទាប់ពីបានប្រឡងជាប់ បេក្ខជនថ្នាក់បរិញ្ញាបត្ររង ត្រូវសិក្សារយៈពេល ២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ សិក្សារយៈពេល ៥ឆ្នាំ។
បន្ថែមពីនេះ វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ក៏មានកាតព្វកិច្ចរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញពិសេសសម្រាប់បុគ្គលិកអគ្គិសនីកម្ពុជា ដើម្បីចូលរួមចំណែកការពង្រឹងពង្រីកសមត្ថភាព ចំណេះជំនាញបុគ្គលិកប្រកបគុណភាព និងធានាបាននូវប្រសិទ្ធភាពការងារលើវិស័យអគ្គិសនីនៅកម្ពុជាផងដែរ៕



ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


