ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន ៖ ក្រសួងមិនអនុញ្ញាតឲ្យសេវាឯកជនពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ឡើយ
ខណៈជំងឺកូវីដ១៩ បាននិងកំពុងមានការឆ្លងនៅកម្ពុជា នៅតំបន់និងពិភពលោកនោះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យសេវាឯកជនពិនិត្យនិងព្យាបាលជំងឺកូវីដ-១៩ឡើយ។
ប៉ុន្តែសេវាឯកជន ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការត្រួតពិនិត្យឆែករកករណីសង្ស័យកូវីដ-១៩ ដោយប្រើប្រាស់តាមនិយមន័យសង្ស័យករណីកូវីដ-១៩ នៅពេល ដែលមានអតិថិជនមកប្រើប្រាស់សេវានៅកន្លែងរបស់ខ្លួន។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថា«ការចូលរួមរបស់សេវាសុខាភិបាលឯកជន គឺពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការជួយបំពេញបន្ថែមនូវភាពអាចទទួលបាន និងងាយទៅទទួលសេវាសុខភាពនៅតាមតំបន់ ឬទីកន្លែងនីមួយៗ ទៅតាមការសម្រេចចិត្តរបស់អ្នកជំងឺ ឬក្រុមគ្រួសារអ្នកជំងឺផ្ទាល់ ក្នុងគោលបំណងរួមគ្នាធ្វើឲ្យមានភាពរីកចម្រើនក្នុងវិស័យសុខភាពសាធារណៈនៅកម្ពុជា»។
ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ សមាគមអ្នកផ្តល់សេវាកម្មសុខាភិបាលឯកជននៅកម្ពុជា នៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកស្រីបានស្នើឲ្យម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ កុំធ្វេសប្រហែសឲ្យសោះ នៅពេលផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំជំងឺ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងខិតខំផ្តល់សេវាសុខភាពជូនអតិថិជនឲ្យមានប្រសិទ្ធភាពខ្ពស់ គិតពីការជួយសង្គ្រោះជាមុនទៅតាមបច្ចេកទេស ដែលមានបើហួសពីសមត្ថភាព ដែលមិនអាចជួយបាន ត្រូវតែបញ្ជូនអ្នកជំងឺភ្លាមៗទៅបន្តការព្យាបាលនៅកន្លែង ដែលមានសមត្ថភាព និងបច្ចេកទេសខ្ពស់ជាង និងចាំបាច់ត្រូវតែមានការដាក់បង្ហាញដល់អតិថិជន នូវតម្លៃសេវាដែលត្រូវបង់ ដើម្បីងាយស្រួលដល់អតិថិជនមានការសម្រេចចិត្តជាមុន។
ជាមួយគ្នានេះដែរម្ចាស់ ឬអ្នកទទួលខុសត្រូវមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ត្រូវចេញវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវតាមប្រព័ន្ធកុំព្យូទ័រ តាមលិខិតណែនាំរបស់ក្រសួងសុខាភិបាលនិងចាំបាច់ ត្រូវមានតារាងតម្លៃសេវា ដាក់បង្ហាញអតិថិជនរបស់ខ្លួន ដោយដាក់នៅកន្លែងដែលងាយស្រួលមើលឃើញ ដើម្បីឲ្យអតិថិជនបានដឹងជាមុននូវតម្លៃសេវា មុននឹងសម្រេចប្រើប្រាស់សេវាណាមួយ ឬក៏សេវាណាដែលតម្រូវឲ្យធ្វើជាចាំបាច់នោះ។ លោកស្រីបានបញ្ចាក់ថា ក្នុងករណីធ្ងន់ធ្ងរ តម្រូវឲ្យមានការវះកាត់ ត្រវមានការពន្យល់អតិថិជនឲ្យបានច្បាស់លាស់នូវស្ថានភាពជំងឺ និងសេវា ដែលត្រូវទទួលព្រមទាំងតម្លៃដែលត្រូវបង់ ហើយត្រូវតែមានការព្រមព្រៀងទទួលយកសេវា ដោយមានជាកិច្ចសន្យា (ក្នុងករណីចាំបាច់) មុននឹងធ្វើការផ្តល់សេវាចាំបាច់ៗណាមួយនោះ ទោះជាការវះកាត់តូចតាចក៏ដោយ។
លោកជំទាវ បានណែនាំឲ្យធ្វើការព្យាបាលអ្នកជំងឺដោយគោរពឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ មិនមានការរើសអើង ដោយមានការទទួលខុសត្រូវខ្ពស់ និងបន្តខិតខំពង្រឹងចំណេះដឹងបន្ថែមទៀត ធានាឲ្យទទួលបាននូវការពង្រឹងសមត្ថភាព ដើម្បីពង្រឹងបច្ចេកទេសក្នុងការព្យាបាលជំងឺបានល្អប្រសើរ ព្រមទាំងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាពេទ្យឱ្យ បានសមស្របទាន់សម័យផងដែរ៕
អត្ថបទ៖ សំអឿន
លោកជំទាវ បានណែនាំឲ្យធ្វើការព្យាបាលអ្នកជំងឺដោយគោរពឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ មិនមានការរើសអើង ដោយមានការទទួលខុសត្រូវខ្ពស់ និងបន្តខិតខំពង្រឹងចំណេះដឹងបន្ថែមទៀត ធានាឲ្យទទួលបាននូវការពង្រឹងសមត្ថភាព ដើម្បីពង្រឹងបច្ចេកទេសក្នុងការព្យាបាលជំងឺបានល្អប្រសើរ ព្រមទាំងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាពេទ្យឱ្យ បានសមស្របទាន់សម័យផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៨ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ