ព័ត៌មានជាតិ
តម្លៃផ្លែមៀនប៉ៃលិនឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុន
អ្នកដាំមៀនប៉ៃលិន ឬតាង៉ែនបានឱ្យដឹងថា តម្លៃផ្លែមៀននៅឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំងមុន បន្ទាប់ពីកម្ពុជាទទួលបានភ្លើងខៀវពីការនាំផ្លែមៀនស្រស់ទៅប្រទេសចិន។

លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានបញ្ជាក់ឱ្យដឹងថា ទីផ្សារផ្លែមៀនបច្ចុប្បន្នរាងធ្លាក់ចុះតិចតួចដោយសារចំនួននាំចេញទៅចិនគ្រប់ចំនួនលក់ អំឡុងពេលចូលឆ្នាំចិននេះ ទោះយ៉ាងណានឹងឡើងថ្លៃធម្មតាវិញនៅ ២ សប្ដាហ៍បន្ទាប់ពីបញ្ចប់ចូលឆ្នាំចិន។
បើតាមលោក សួន ជុំ បច្ចុប្បន្ន ទីផ្សារនាំចេញផ្លែមៀនធំជាងគេគឺលក់ចេញទៅប្រទេសចិន ប៉ុន្តែដោយសារប្រទេសចិនកំពុងរៀបចំពិធីបុណ្យចូលឆ្នាំ ទើបផ្អាកការនាំចេញ ហើយមានតែការបញ្ជាទិញក្នុងស្រុកស្តុកទុកលក់ក្រោយចូលឆ្នាំចិន ប៉ុណ្ណោះ។

លោក ឃឹម ប៊ុន ធឿន កសិករដាំមៀនបាត់ដំបង ប្រាប់ថា តម្លៃផ្លែមៀនប៉ៃលិន ឬតាង៉ែននៅឆ្នាំនេះ មានភាពល្អប្រសើរដែលលោកអាចលក់បាន ៣៥០០ រៀល ក្នុងមួយគីឡូក្រាម។
សូមជម្រាបថា មានចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលទទួលស្គាល់ជាផ្លូវការអនុញ្ញាតឲ្យនាំមៀនទៅទីផ្សារចិន។ ក្នុងចំណោមចំការមៀនចំនួន ៧៤ ដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការក្នុងការនាំផ្លែមៀនទៅចិន មាន ៤០ ចម្ការ នៅខេត្តប៉ៃលិន ខេត្តបាត់ដំបង មាន ២៨ ចម្ការ និងខេត្តបន្ទាយមានជ័យចំនួន ៦ ចម្ការ។
ដោយឡែក រោងចក្រវេចខ្ចប់ចំនួន នៅខេត្តកណ្ដាល ១ ខេត្តបាត់ដំបងរោងចក្រ ៣ ខេត្តប៉ៃលិនចំនួន ២ និងខេត្តព្រះសីហនុ ២ សរុបចំនួន ៨ រោងចក្រ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


